Feeds:
Posts
Comments

មិន​នឹក​ស្មាន​ថា​ ខេត្ត​ស្វាយរៀង​ដែល​ធ្លាប់តែ​ស្ងាត់​ជ្រងំ ពេល​នេះ​ស្រាប់​​តែ​មាន​ភាព​អ៊ូអរ​ ពោ​ពេញ​ទៅ​ដោយ​មនុស្ស​គគ្រឹក គគ្រេង ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីក​​ណាស់ នៅ​ពេល​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំទូក​កាលពី​ថ្ញៃទី ១៧ កន្លងមកនេះ ដែលខ្ញុំ​មិនដែលធ្លាប់​គិតថា​ មាន​មនុស្ស​កុះករ និង​សប្បាយរីករាយ​ដូច្នេះសោះ។ ខាងក្រោម​នេះ​​ជារូប​ភាព​ខ្លះៗ រវល់​តែ​ដើរ​ពេក​ ភ្លេច​ថត​​កនែ្លង​សំខាន់​ៗ ។

ការប្រណាំងទូក

ការប្រណាំងទូក

ទិដ្ឋភាពខាងមុខផ្ទះខ្ញុំ

ទិដ្ឋភាពខាងមុខផ្ទះខ្ញុំ

Continue Reading »

ពីរ​បីថ្ងៃនេះអត់បាន​ជូប​”កូនទន្សាយ”សោះ គេ​ឈឺ​ផ្តាសាយហើយ ដោយ​ថ្ញៃ​នេះ​ពួក​យើងបាន​ណាត់គ្នា​រួច​ហើយថា​ទៅ​ដើរ​លេង​ តែគេមិន​ស្រួល​ខ្លួន​ ដូច្នេះក៏ Cancel ទៅ នឹក​គេណាស់ដែរ​តែ​មិនដឹង​ធ្វើ​ម៉េច ខ្ញុំ​​នឹង​យក​បទ​ចម្រៀង​មួយបទនេះច្រៀងឲ្យ​គេ​ស្តាប់ មុនពេល​ចូលគេង។ ហើយ​សូម​ជូន​ពរឲ្យ​កូនទន្សាយ​ឆាប់​ជា នឹង​បាន​ជួបគ្នា​ទៀត :)

1.រាត្រីស្ងាត់បក់ផាត់​ដំណក់សន្សើម​មកផ្សើមរាងកាយ មានក្លិន​ផ្ការសាយ​រសាត់​មកប៉ះ​នាសារ។

2.ក្លិនក្រអូបស្រោច​ស្រព​ពេញប្រាណ​មិនបាន​បំបាត់​ទុក្ខា ចង់ដឹងថាជីវ៉ាពេល​នេះ​កំពុង​ធ្វើអ្វី??

- ព្រោះនឹក​អូនពេក​ ចិត្តសង្វេគម្នាក់ឯង ក្តីព្រួយចម្បែងកុំឲ្យកើតមានលើអូន​។

R1.បងទូរស័ព្ទស្តាប់​សូរសៀង តើអូនគេង​ហើយឫនៅ? ទោះបីដឹងថា អាធ្រាតយប់​ជ្រៅ ចិត្តនៅ​បារម្ភនឹងថ្លៃ។

R2.ត្រឹមរ៉ាយរ៉ាប់ជីវ៉ា ឃ្លាមួយថា Say Good Night សូមសុបិនល្អនាវេលានេះ ជៀសបានទុក្ខសោក​ទាំងពួង។

3.សូម​បិទ​ភ្នែក​រំលែក​អារម្មណ៍​នេះនឹង​ព្រលឹងបងផង ក្នុងបេះដូង​បងព្រួយបារម្ភ​អូន​គ្រប់​វេលា។

4.ពេលអូន​គេងលង់លក់​ដំណេក​បងលែងសង្វេគ​គ្រាំគ្រា ស្តាប់សម្លេងពុំងារ​មុន​គេង​ក៏បង​អស់ចិត្ត។

ថ្មីៗនេះចេះមានអារម្មណ៍មិនសូវល្អ បន្ទាប់ត្រូវ​បំពេញការងារ​ស្មុគ​ស្មាញ​ហើយ ត្រូវគិត​ពី​មនុស្សម្នាក់ជាប្រចាំទៀត ធ្លាប់ហាមចិត្តខ្លួនឯងដែរ​ថា​ កុំយកខួរក្បាល​ទៅ​គិត​ពី​នាង​ពេក​ ដំបូង​ឡើយអត់អីទេ កាលមិនទាន់មានគេ ខ្ញុំជាមនុស្សមិន​ដែល​ខ្វល់ពី​អ្វី​ទាំងអស់ គិត​តែពីការងារ តាំងពីមានគេមកចេះតែគិតច្រើន​​ ខ្វល់ច្រើន ហើយ​គ្រាន់តែមិន​បាន​និយាយទូរសព្ទ​ជាមួយគ្នា តែកន្លះថៃ្ងចាប់ផ្តើមអារម្មណ៍អត់ល្អអីណា។ កាល​មុន​អត់គេ​បាន​ ចុះឥឡូវម៉េចអត់មិនបាន​។

បន្ទាប់ពីការចាប់ផ្តើមមិនទាន់បានមួយខែ ពួកយើង​ក៏កំពុងតែស្វែងយល់​ពីគ្នា ដោយ កាលពីថ្ញៃសៅរ៍បានទាស់សំដីគ្នា​បន្តិចបន្តួច​​ក្នុង​ពេល​​ដែលកំពុងញុំាអី ហើយក៏ត្រូវ​គ្នាវិញ​ទៅ។​​ អ្វីដែល​ខ្ញុំពិបាកចិត្ត​នោះ​គឺ​​ ចង់ដឹងថាតើនាងស្រឡាញ់ខ្ញុំពិត ឫអត់? តើនាង​កុហក​​ខ្ញុំ​ឫអត់? បញ្ហា​ត្រង់ថា ខ្ញុំមិនសូវបានចេញក្រៅនៅជិតនាង មាន​ពេល តែសៅរ៍ និងអាទិត្យ​ ដូច្នេះមិនដឹង​ថា​នាងទៅសាលា​ឫក៏ទៅណាផ្សេងទេ ? ​តែរាល់ ពេល​ដែល​នាង​ចេញ​ក្រៅ ក៏តែងតែcall​ ប្រាប់​ខ្ញុំដែរ។ ចំណុចនេះហើយដែល​ខ្ញុំគិតថា​នាងមិន​ដែល​កុហក​ខ្ញុំដែល​ធ្វើឲ​ខ្ញុំ​ស្រឡាញ់​នាង!!

តើធ្វើម៉េចទៅដើម្បីកុំឲចេះតែគិតពីគេពេក??

ស៊េរីក្រោយបង្អស់របស់ Honda

ស៊េរីក្រោយបង្អស់របស់ Honda

សុនខសង្ហារ

សុនខសង្ហារ

សួស្តីសុំ kiss មួយ

សួស្តីសុំ kiss មួយ

អាហ្នឹងបានហៅថាអ្នកមានអំណាច

អាហ្នឹងបានហៅថាអ្នកមានអំណាច

មានករណីថ្មីៗ​ដែលមេរោគ Autorun បានពង្រាយ​ខ្លួនទៅកាន់កុំព្យូទ័រជា​ច្រើន​ តាមរយៈ​ការប្រើ USB Flash ឫ Memory ដូច្នេះយើងត្រូវតែបពា្ឈប់បញ្ហានេះ។

អំឡុងពេលដែល​យើងបាន​បញ្ចូល Flash Drive ទៅក្នុងកុំព្យូទ័រ Window នឹងត្រួតពិនិត្យ​ថា​តើមាន Autorun.inf  ហើយបន្ទាប់មក សរសេរទៅកាន់​ mountpoint2 registry ដូចេ្នះនៅពេល​ដែល​យើង Right Click ដើម្បីបើក Drive នោះ​វានឹងដំណើរការ “Virus .exe”.

ដូចនេះ យើងត្រូវរារាំង mountpoint2 តាមវិធីសាស្រ្តដូចខាងក្រោម ៖

1.START ->RUN ->Key in ‘regedit’ to open registry.

2. HKEY_CURRENT_USER\ Software\Microsoft\ Windows\CurrentVersion \Explorer\MountPoints2,

3.Right click ‘mountpoints2′ and select ‘permission’

4.Then click ‘Advance’,uncheck ‘inherit from parent the permission entires that apply to child objects.Include these with entires explicity defined here’.

5.Click ‘remove’.'Yes’ and ‘ok’.

ឥឡ្វនេះពេលអ្នកបញ្ចូល USB Drive ទៅក្នុងកុំព្យូទ័រគឺគ្មានផលប៉ះពាល់ទៀតទេ :)

ប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែឈឺក្បាលវិលមុខ​ជាមួយពួក​វីរុស​អុកឡុកសម្បើប​ណាស់ ហេតុ​ដូច្នេះ​ហើយ​ខ្ញុំតែងតែស្វែងរក​កម្មវិធីដែលខ្លាំង​សម្រាប់ការពារវីរុស​ ហើយក៏បាន​ផ្លាស់ប្តូរអស់ជាច្រើនផងដែរ។​

នៅចុងក្រោយនេះឃើញថា កម្មវិធី​ NOD32 មានដំណើរការល្អតែទាស់ត្រង់ថា មិនសូវ​សកម្ម​ក្នុងការ Clean Virus។​ ដូច្នេះហើយខ្ញុំក៏បានសាកល្បងជាមួយនឹង Avira Antivir ឃើញសកម្មភាពរបស់ Avira នេះគួរឲកត់សម្គាល់ ហើយស្គាល់ Virus ជាច្រើន​ប្រភេទ សូម្បីតែ SPY WARE ដូច្នេះចង់វាសកម្មប៉ុណ្ណា សាកល្បងប្រើ​ប្រាស់​មើលទៅ ។

Avira-ppe

សូមសាកល្បងជាមួយនឹង Avira AntiVir Personal

មាន​បុរស​ពិការ​ភែ្នកម្នាក់​​ ដែលត្រូវបានសង្គមបោះបង់ចោល លើកលែងតែមនុស្ស​ស្រី​ម្នាក់​ នាងមានចរិតល្អ​មិនដែលម៉ាក់ងាយគាត់ទេ ហើយតែងតែថែរក្សាគាត់ជាដរាប​ បុរសនោះ​បាននិយាយប្រាប់នារីនោះថា​ ប្រសិន​បើគាត់​មានឱកាស​បាន​មើលឃើញ​ពិភពលោក​សារជាថ្មី គាត់នឹងរៀបការជាមួយនាងនោះ។

ថ្ងៃមួយ​មានមនុស្សម្នាក់បានបរិចាគ​ភ្នែកមួយគូទៅឲគាត់ ហើយ​គាត់សប្បាយ​ចិត្តខ្លាំង​ណាស់​​នៅថៃ្ង​នោះ មនុស្សទីមួយដែលគាត់មើលឃើញគឺជារូបនាង ប៉ុនែ្ត​គាត់រន្ធត់​ចិត្ត​ព្រោះ​នាង​​ក៏​ជា​មនុស្ស​ពិការ​ភ្នែកដែរ​ បន្ទាប់មក​នាងក៏សួរថា តើពួក​យើង​រៀបការ​​បាន​ទេ? គាត់​បដិសេធ​​មិន​រៀបការ​​​ជាមួយនាង​ ហើយប្រមាថ​​មើលងាយ​នាង​ជាច្រើន​ ។

Tear@

ទីបំផុត! នាងអស់សង្ឃឹមយ៉ាងខ្លាំង ហើយក៏​សម្រេចចិត្ត​ដើរចេញ​ទាំង​ទឹកភ្នែក​ ដោយ​បានទុក​សំបុត្រ​មួយច្បាប់ថា សូមថែរក្សាភែ្នករបស់ខ្ញុំផង!​ អូនស្រឡាញ់​បង​ណាស់!

ព្រោះតែការស្រលាញ់ នាងសុខចិត្តលះបង់ភ្នែកទៅឲបុរសជាទីស្រលាញ់របស់​ខ្លួន​​​ តែចុងបពា្ចប់នាងបានមកវិញនូវក្តីឈឺចាប់!!

ដូច្នេះហើយមុននឹងសន្យាចំពោះនរណា​ សូមគិតឲបានច្បាស់ បើមិនច្បាស់សូម​កុំសន្យា។

Older Posts »