មានបុរសពិការភែ្នកម្នាក់ ដែលត្រូវបានសង្គមបោះបង់ចោល លើកលែងតែមនុស្សស្រីម្នាក់ នាងមានចរិតល្អមិនដែលម៉ាក់ងាយគាត់ទេ ហើយតែងតែថែរក្សាគាត់ជាដរាប បុរសនោះបាននិយាយប្រាប់នារីនោះថា ប្រសិនបើគាត់មានឱកាសបានមើលឃើញពិភពលោកសារជាថ្មី គាត់នឹងរៀបការជាមួយនាងនោះ។
ថ្ងៃមួយមានមនុស្សម្នាក់បានបរិចាគភ្នែកមួយគូទៅឲគាត់ ហើយគាត់សប្បាយចិត្តខ្លាំងណាស់នៅថៃ្ងនោះ មនុស្សទីមួយដែលគាត់មើលឃើញគឺជារូបនាង ប៉ុនែ្តគាត់រន្ធត់ចិត្តព្រោះនាងក៏ជាមនុស្សពិការភ្នែកដែរ បន្ទាប់មកនាងក៏សួរថា តើពួកយើងរៀបការបានទេ? គាត់បដិសេធមិនរៀបការជាមួយនាង ហើយប្រមាថមើលងាយនាងជាច្រើន ។

ទីបំផុត! នាងអស់សង្ឃឹមយ៉ាងខ្លាំង ហើយក៏សម្រេចចិត្តដើរចេញទាំងទឹកភ្នែក ដោយបានទុកសំបុត្រមួយច្បាប់ថា សូមថែរក្សាភែ្នករបស់ខ្ញុំផង! អូនស្រឡាញ់បងណាស់!
ព្រោះតែការស្រលាញ់ នាងសុខចិត្តលះបង់ភ្នែកទៅឲបុរសជាទីស្រលាញ់របស់ខ្លួន តែចុងបពា្ចប់នាងបានមកវិញនូវក្តីឈឺចាប់!!
ដូច្នេះហើយមុននឹងសន្យាចំពោះនរណា សូមគិតឲបានច្បាស់ បើមិនច្បាស់សូមកុំសន្យា។
ពេលបានអានរឿងស្នេហានេះ គួរឲកំសត់ និង អាណិតចំពោះមនុស្សស្រីណាស់ ។
ពិតមែនហើយកូនដំរី! កុំធ្វើបែបនេះចំពោះនារីៗណា
បើជ្រុលជាសន្យាហើយត្រូវធ្វើឲបាន ចឹងបានហៅថាកូនប្រុសដើមទ្រូង 10ហត្ថ ហ៊ានទទួលខុសត្រូវ
រឿងមានលំនាំតាមរឿងម្តាយបរិច្ចាកភ្នែកអោយកូន ដែលប្រហែល២ឆ្នាំមុនត្រូវផ្ញើរមែលតគ្នា!
តែឆ្ង់នារីនោះ អាចស្រកទឹកភ្នែកម៉េចបាន ក្រោយពេលបរិច្ចាកភ្នែកអស់ហើយ? វាកាន់តែឈឺចាប់ទៅទៀតបើសិនជាការ ឈឺចាប់មួយមិនអាចបន្ធូរតាមទឹកភ្នែក!
នេះមានន័យថា ឈឺចាប់ខ្លាំងពេក ទោះបីជាគ្មានទឹកភ្នែកស្រក់ តែទឹកភ្នែកស្រក់ចេញមកពីក្នុងចិត្ត ឈាមហូរចេញតាមបេះដូង!!! Hmmm
ត្រូវរឿងនេះគេតែងឡើង សំរាប់ការពិចារណាស៊ីជំរៅ! តែកំហុសត្រង់ថា ថានារីនោះស្រក់ទឹកភ្នែកក្រោយពេល ត្រូវបុរសបដិសេធ! មានអ្នកខ្លះចាត់ទុកវាជាការកំប្លែងទៅវិញ!
កំសត់ដល់ហើយ ចឹងហើយគេថាលើលោកនេះគ្មានអ្វីថិតថេរទេ ហើយអ្វីដែលថិតថេរក៏មិនមានដែរ!