ថ្មីៗនេះចេះមានអារម្មណ៍មិនសូវល្អ បន្ទាប់ត្រូវបំពេញការងារស្មុគស្មាញហើយ ត្រូវគិតពីមនុស្សម្នាក់ជាប្រចាំទៀត ធ្លាប់ហាមចិត្តខ្លួនឯងដែរថា កុំយកខួរក្បាលទៅគិតពីនាងពេក ដំបូងឡើយអត់អីទេ កាលមិនទាន់មានគេ ខ្ញុំជាមនុស្សមិនដែលខ្វល់ពីអ្វីទាំងអស់ គិតតែពីការងារ តាំងពីមានគេមកចេះតែគិតច្រើន ខ្វល់ច្រើន ហើយគ្រាន់តែមិនបាននិយាយទូរសព្ទជាមួយគ្នា តែកន្លះថៃ្ងចាប់ផ្តើមអារម្មណ៍អត់ល្អអីណា។ កាលមុនអត់គេបាន ចុះឥឡូវម៉េចអត់មិនបាន។
បន្ទាប់ពីការចាប់ផ្តើមមិនទាន់បានមួយខែ ពួកយើងក៏កំពុងតែស្វែងយល់ពីគ្នា ដោយ កាលពីថ្ញៃសៅរ៍បានទាស់សំដីគ្នាបន្តិចបន្តួចក្នុងពេលដែលកំពុងញុំាអី ហើយក៏ត្រូវគ្នាវិញទៅ។ អ្វីដែលខ្ញុំពិបាកចិត្តនោះគឺ ចង់ដឹងថាតើនាងស្រឡាញ់ខ្ញុំពិត ឫអត់? តើនាងកុហកខ្ញុំឫអត់? បញ្ហាត្រង់ថា ខ្ញុំមិនសូវបានចេញក្រៅនៅជិតនាង មានពេល តែសៅរ៍ និងអាទិត្យ ដូច្នេះមិនដឹងថានាងទៅសាលាឫក៏ទៅណាផ្សេងទេ ? តែរាល់ ពេលដែលនាងចេញក្រៅ ក៏តែងតែcall ប្រាប់ខ្ញុំដែរ។ ចំណុចនេះហើយដែលខ្ញុំគិតថានាងមិនដែលកុហកខ្ញុំដែលធ្វើឲខ្ញុំស្រឡាញ់នាង!!
តើធ្វើម៉េចទៅដើម្បីកុំឲចេះតែគិតពីគេពេក??
អាស្នីនអ្ហា!! ខ្ញុំយល់ថាដាក់រូបនាងទីនេះ មិនល្អទេ (យកទុកវិញបើអាច) ។ សូមរក្សាសិទ្ធិឲ្យនាងផង… សង្ឃឹមថាយល់សំដីខ្ញុំ ។
មិនអីទេណារដ្ឋ ខ្ញុំបានសុំនាងហើយ ព្រោះខ្ញុំចង់ធ្វើជា Love Diary របស់ខ្ញុំនិងនាងណា!!! ហើយនាងក៏អូខេដែរ!
ខ្លាចបាត់បង់ណាស់ ប្រឈមនឹងភាពបាត់បង់កាន់តែច្រើន មិនបាច់ហួងហែងពេកទេ ពេលវេលាណាដែលត្រូវគិតសឹមគិត ពេលណាមិនគួរគិតមិនបាច់គិតទេ ហើយមិនបាច់បារម្ភពីគេរហូតទូរស័ព្ទទៅស្ទើរគ្រប់ពេលនោះដែរ ស្រឡាញ់គ្នាត្រូវយល់ចិត្តគ្នា គោរពគ្នា និងឱ្យតម្លៃចំពោះគ្នាទៅវិញទៅមក ទើបស្ថិតស្ថេរយូរអង្វែង ។
អូ មានចឹងទៀត ។ ការដែលមិនចង់ឲ្យដាក់រូប ព្រោះខ្លាចមិនមានអ្នកណាហ៊ានថានាងម៉េចថាម៉ាហ្នឹងណា៎ ថាទុកមើលខ្លួនឯងទៅក៏ល្អដែរ ។ ចុះបើគេឃើញតែរូប ម៉េចនឹងដឹងថាចិត្តខាងក្នុងយ៉ាងណាទៅ ។
ការពិតទៅស្នេហាសព្វថ្ងៃ ការដែលកុំឲ្យចេះតែនឹកគេពេកនោះវាមានបែបបទខុសគ្នា ។ អ្នកដែលសួរបែបនេះ ច្រើនតែអ្នកមានស្នេហាលើកដំបូងតាម៉ង (មែនអត់?) ។ ចឹងទេ បើមិនរកដំណោះស្រាយខ្លួនឯងបានទេ យើងនឹងវាយតម្លៃខ្លួនឯងថាដំឡូងមូលមិនខាន (គេនិយមនិយាយពាក្យនេះ នៅពេលឃើញនរណាម្នាក់ មិនចេះលេងល្បែងស្នេហា) ។ ត្រូវចាំថាមិនត្រូវបង្ខំចិត្តទាំងសងទេ បើសិននរណាម្នាក់មិនស្រលាញ់ ឬអស់ចិត្តស្រលាញ់ ។ ខ្ញុំធ្លាប់ឮគេនិយាយថា ស្នេហាត្រូវបើកចិត្តឲ្យទូលាយ តែមិនអីទេគ្រាដំបូងបំផុតតែងមានទុក្ខខ្លះជារឿងធម្មតា ព្រោះយើងមិនទាន់យល់ចិត្តគ្នាច្បាស់ ។ ស្នេហ៍ឈានដល់វគ្គបន្ទាប់លុះត្រា បានឆ្លងកាត់ការឈឺចាប់ ការប្រចណ្ឌ ការខឹង ឈ្លោះគ្នាអីហ្នឹងជាដើម…
ទន្ទឹមនឹងការបើកចិត្តឲ្យទូលាយហើយ យើងត្រូវដឹងថាមនុស្សតែម្នាក់មិនអាចផ្ដល់ពេលវេលាឲ្យយើងបាន២៤ម៉ោងនោះទេ ។ ជាក់ស្ដែងពេលខ្លះ យើងទូរស័ព្ទួទៅស្រាប់តែនាងមិនលើក ឬផ្ញើសារទៅបែរមិនតប សួរថានឹងមានអារម្មណ៍បែបម៉េច?? គឺខឹង! (អាចញ័រខ្លួនឬនៅមិនសុខ ព្រោះយើងលង់ស្រឡាញ់គេខ្លាំងពេក ស្ទើរសោះប្រាណ!! ចឹងទេកុំស្រលាញ់ឲ្យអស់ពេក!! តែបើអស់ក៏ អស់ទៅគឺរើសខ្លួនឯង!! គេថាស្ម័គ្រចិត្តរងគ្រោះព្រោះស្នេហ៍)! មួយទៀតឆ្ងល់ថាខ្លួនឯងខុសអ្វីម៉េចគេធ្វើចឹង ។ល។ ត្រូវធ្វើចិត្តឲ្យធម្មតាបើអាចធ្វើបាន ហើយត្រូវគិតថានាងរវល់ ទុកទូរស័ព្តឆ្ងាយពីខ្លួនអីចឹង… ឬមួយទៀតសំខាន់ជាងគេ (ត្រូវគិតអាក្រក់ពីមនុស្សស្រីផង)គឺយល់ថា ពេលនោះនាងមិនបាននឹកយើងទេ ដូច្នេះយើងមិនមែនអាត្មានិយម ឬចង់តែឲ្យគេនឹកដល់យើងគ្រប់ពេល ចង់ដឹងថាគេនឹកឬអត់នោះទេ ។
ត្រូវចាំថាស្នេហា មិនមែនចេះតែអង្គុយនឹកនោះទេ គឺមានន័យថាពេលយើងនឹក បែរចង់ឲ្យគេនឹកយើងដែរនោះទេ ។ ខ្ញុំធ្លាប់ដើរត្រង់ចំណុចហ្នឹង នៅមិននៅ មកគ្រាំគ្រាអត់អំពើ (កុំទន់ជ្រាយពេក) ។ គេថាមនុស្សប្រុសជាមាសទឹកដប់ មិនត្រូវភ្លេចចំណុចនេះទេ ។ ទទួលយកមនុស្សដែលស្រលាញ់យើង មិនគួរទទួលមនុស្សយើងស្រលាញ់ទេ ត្រង់នេះប្រហែលដឹងហើយ ។ ការជះលុយជះកាសលើមនុស្សមិនស្រលាញ់យើង ជាការខាតបង់ឥតការហើយខាតពេលវេលា តែវាជាឱកាសយុវវ័យចង់សប្បាយ ក៏មិនគួរហាមដែរ មនុស្សមានការគិតខុសគ្នា ។ តែប្រយ័ត្នកុំឲ្យឮសំដីថា នារីនោះបោកយើងស៊ី! ដែលវាមិនខុសពីយកក្រញ៉មកខោកក្បាលយើងទេ ។
មនុស្សមានពេលវេលាផ្ទាល់ខ្លួនរៀងខ្លួន… ហើយខ្ញុំនិយាយបែកវាលជាអូរជាស្ទឹងហ្នឹងយល់ឬអត់… កុំនឹកខ្លាំងពេក នាំតែពិបាកចិត្តទេ ។ នឹកនៅពេលណាដ៏សមគួរ មិនបង្ខំចិត្តពេក គឺធ្វើឲ្យស្នេហ៍យើងវាមានន័យសន្សឹមៗ ។
អរគុណបឿន និងរដ្ឋ! ដែលបានផ្តល់យោបល់ដ៏ល្អនេះសម្រាប់ នៅពេលនេះខ្ញុំបានយល់ច្បាស់ ហើយនឹកឃើញថាត្រូវធ្វើយ៉ាងម៉េចហើយ! នេះប្រហែលជាខ្ញុំគិតច្រើនពេកដែលធ្វើរឿងតូចមួយសោះ ក្លាយទៅជារឿងស្មុគស្មាញ នៅពេលនេះខ្ញុំសប្បាយចិត្តហើយ។ អរគុណមិត្តទាំងពីរ
សប្បាយចិត្តលឿនម្ល៉េះ? ហេហេ
ល្អហើយអ៊ីចឹង!
ត្រូវចាំថា បើគេចង់គេចកែពីយើង ទោះយើងខំហួងហែងយ៉ាងណាក៏គេនៅតែទៅដែរ ។ មានតែយើងខំធ្វើខ្លួនឱ្យល្អ ឱ្យគេយល់ថាយើងល្អសម្រាប់គេ ។ ដល់ពេលគេជឿ គេទុកចិត្តយើងហើយ ទោះពេលខ្លះយើងមិនល្អក៏គេនៅតែមើលឃើញល្អដែរ ។ មានអ្នកខ្លះសង្សារជេរជ្រះឆ្អេះយ៉ាងម៉េចក៏នៅតែតោងស្អិត មិនប្រកាន់ខឹង ប្រហែលពីដំបូងគេធ្លាប់ផ្អែមល្ហែមនឹងគ្នា ហើយគេទុកចិត្តរហូតដាក់ចិត្តដាក់កាយ ដល់តែគិតរឿងបែកគ្នា នឹកស្ដាយអនុស្សាវរីយពីមុនពេកក៏មិនដឹង តែការធ្វើបែបហ្នឹងវាមិនបានយូរទេ ដល់ពេលគេភ្ញាក់ខ្លួនទៅ គេទៅលែងត្រឡប់ហើយ ។
ចេះតែនិយាយៗតាមនឹកឃើញទេនីនអើយ ត្រូវខុសអីកុំប្រកាន់អី ។
បឿននិយាយត្រូវហើយ រឿងទាំងអស់នេះ គឺវាតែងតែកើតឡើងក្នុងសង្គមសព្វថ្ងៃ សំខាន់ត្រូវស្វែងយល់ និងដោះស្រាយចំពោះបញ្ហាដែលកើតមានចំពោះមុខ។ ខ្ញុំនឹងមិនគិតច្រើនទៀតឡើយ ហើយខំធ្វើខ្លួនឲល្អសម្រាប់នាង បើទោះជាបែកគ្នាក៏ខ្ញុំមិនមែនជាអ្នកខុស ព្រោះបានធ្វើល្អហើយ ហើយក៏បានអស់ចិត្តដែរ ។ គិតទៅមនុស្សប្រុសក៏មានបញ្ហាពិបាករបស់ខ្លួនដែរ??
សរុបសេចក្តីមក គឺខ្ញុំត្រូវធ្វើខ្លួនជាប្រុសល្អ ដើម្បីអនាគតវែងឆ្ងាយ និងជាគំរូដល់ប្រុសដទៃទៀត
និយាយរួមព្យាយាមធ្វើខ្លួនជាមនុស្សល្អ មិនខ្វះទេមនុស្សស្រឡាញ់! កិកិ
តាមការពិតទៅ រឿងរ៉ាវរបស់អ្នកក៏មិនខុសពីរឿងរបស់ខ្ញុំដែរ នៅខ្ញុំលួចស្រឡាញ់នារីម្នាក់នោះ ដើម្បីរកឬសគល់នៃបញ្ហានេះ ខ្ញុំក៍បានសម្រេចចិត្តសួរនាងដោយផ្ទាល់ថាតើ “អ្នកស្រឡាញ់ខ្ញុំដែរ ឬទេ” បើសិនជាអ្នកមិនដឹងច្បាស់ពីចំលើយពិតចេញពីបេះដូងរបស់នាងនោះ អ្នកនឹងធ្វើទៅលួចស្រឡាញ់នាង ដោយមិនមានចំលើយពិតប្រាកដពីនាង។
តាមពិតទៅ! ដំបូងឡើយពួកយើងមិនទាន់ស្រឡាញ់គ្នាទេ ក្រោយពីខ្ញុំ និងបានយល់ព្រមធ្វើជាគូស្នេហ៍ ទើបបណ្តុះមនោសញ្ចេតនាតាមក្រោយ
អូយ! ណារដ្ឋអើយនិយាយឡើងបែកអូរហូរដល់មុខវាំង។ តែខ្ញុំគិតថាយោបល់របស់ណារដ្ឋពិតជាគួរឲ្យយកជាការបានមែន កុំគិតច្រើនតែខ្លួនឯងពេក ប្រសិនបើមានអីសង្ស័យចាំគិត។ ដូចខ្ញុំថាចឹងជឿតារដ្ឋនឹងទៅបទពិសោធន៍ពេញខ្លួន
សែនឃ្យូ
កុំសរសើរខ្ញុំពេករ៉ាមណាអើយ នេះប្រុសគ្នាឯងចេះតែជួយៗទៅ ហាហា គ្រាន់តែជាជ្រុងមួយក្នុងគម្ពីរស្នេហ៍បុរសហ្នឹងឯង ។ មានប្រឹក្សាពីវិបត្តិស្នេហាដែរ តែសម្រាប់ស្រីៗ ខ្ញុំមិនសូវច្បាស់ទេ! តែមិនប្រាកដថាមិនដឹងសោះនោះទេ!!
បងឯងចាំបាច់ពិបាកចិត្តធ្វើអី បងឯងមើលស្នេហាខ្ញុំយ៉ាប់ជាងបងឯងច្រើន
ដងផងខ្ញុំមិនដែលគិតថាពិបាកចិត្តម៉េចផង ហេហេហេហេ។
អីក៏ចិត្តងាយម៉្លេះ ….ស្មានតែពិបាកចិត្តស្រលាញ់ប្រុសគ្នាឯង។
ស្នេហាគេមិនធ្វើដូចអីចឹងទេ គេមានសេរីភាពរៀងៗខ្លួន មិនចាំបាច់ទៅរវល់
ច្រើនទេ តែសួរនាំច្រើន គេថា ត្រួតក្បាលគេ មិនវីវរ។ aznin ឯងកុំរវល់ពេក