ពីរបីថ្ងៃនេះអត់បានជូប”កូនទន្សាយ”សោះ គេឈឺផ្តាសាយហើយ ដោយថ្ញៃនេះពួកយើងបានណាត់គ្នារួចហើយថាទៅដើរលេង តែគេមិនស្រួលខ្លួន ដូច្នេះក៏ Cancel ទៅ នឹកគេណាស់ដែរតែមិនដឹងធ្វើម៉េច ខ្ញុំនឹងយកបទចម្រៀងមួយបទនេះច្រៀងឲ្យគេស្តាប់ មុនពេលចូលគេង។ ហើយសូមជូនពរឲ្យកូនទន្សាយឆាប់ជា នឹងបានជួបគ្នាទៀត
។
1.រាត្រីស្ងាត់បក់ផាត់ដំណក់សន្សើមមកផ្សើមរាងកាយ មានក្លិនផ្ការសាយរសាត់មកប៉ះនាសារ។
2.ក្លិនក្រអូបស្រោចស្រពពេញប្រាណមិនបានបំបាត់ទុក្ខា ចង់ដឹងថាជីវ៉ាពេលនេះកំពុងធ្វើអ្វី??
- ព្រោះនឹកអូនពេក ចិត្តសង្វេគម្នាក់ឯង ក្តីព្រួយចម្បែងកុំឲ្យកើតមានលើអូន។
R1.បងទូរស័ព្ទស្តាប់សូរសៀង តើអូនគេងហើយឫនៅ? ទោះបីដឹងថា អាធ្រាតយប់ជ្រៅ ចិត្តនៅបារម្ភនឹងថ្លៃ។
R2.ត្រឹមរ៉ាយរ៉ាប់ជីវ៉ា ឃ្លាមួយថា Say Good Night សូមសុបិនល្អនាវេលានេះ ជៀសបានទុក្ខសោកទាំងពួង។
3.សូមបិទភ្នែករំលែកអារម្មណ៍នេះនឹងព្រលឹងបងផង ក្នុងបេះដូងបងព្រួយបារម្ភអូនគ្រប់វេលា។
4.ពេលអូនគេងលង់លក់ដំណេកបងលែងសង្វេគគ្រាំគ្រា ស្តាប់សម្លេងពុំងារមុនគេងក៏បងអស់ចិត្ត។
ច្រៀងមិនពីរោះដូចបទដើមរបស់គេទេ! ចម្រៀងដើមភាសាថៃ ពីរោះហើយមានអត្ថន័យគួររំភើបណាស់ ដល់លោករ័ត្ននេះច្រៀងឆ្គងៗ!
ណារដ្ឋ មានបទហ្នឹងជាភាសាថៃទេ? បើមាន send ឲ្យផងណា!