មិននឹកស្មានថា ខេត្តស្វាយរៀងដែលធ្លាប់តែស្ងាត់ជ្រងំ ពេលនេះស្រាប់តែមានភាពអ៊ូអរ ពោពេញទៅដោយមនុស្សគគ្រឹក គគ្រេង ខ្ញុំមានអារម្មណ៍សប្បាយរីកណាស់ នៅពេលដែលបានមកចូលរួមក្នុងពិធីបុណ្យអុំទូកកាលពីថ្ញៃទី ១៧ កន្លងមកនេះ ដែលខ្ញុំមិនដែលធ្លាប់គិតថា មានមនុស្សកុះករ និងសប្បាយរីករាយដូច្នេះសោះ។ ខាងក្រោមនេះជារូបភាពខ្លះៗ រវល់តែដើរពេក ភ្លេចថតកនែ្លងសំខាន់ៗ ។

ការប្រណាំងទូក

ទិដ្ឋភាពខាងមុខផ្ទះខ្ញុំ
អាជ្ញាធរខេត្តស្វាយរៀងបានរៀបចំសណ្តាប់ធ្នាប់មុនពិធីបុណ្យអុំទូកនេះចាប់ផ្តើម តែដោយសារតែមនុស្សច្រើនកុះករ ហួសពីការរំពឹងទុកធ្វើឲ្យមានភាពរញ៉េរញ៉ៃ និងសំរាមជាច្រើន។ តែទោះជាយ៉ាងក៏ដោយក៏មានការចូលរូមពីក្រុមកាយឫទ្ធិ ដែលជាក្រុមកុមារស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់អំឡុងពេលអុំទូកនេះ ។
អាល័យតែដើរមើលគេ(ស្រីស្អាត)តាម៉ង បានជាភ្លេចថត!
មិនមែនចេះតែនិយាយទេ !!! រាល់ដងស្ងាត់មែន គ្រាន់តែបុណ្យទានអីចឹង មិនដឹងជាមានមនុស្សមកពីណាទេ? ដូចបាក់ទ័ពចឹង! ហើយស្វាយរៀងឥឡូវសំបួរស្រីស្អាតដល់ហើយ
, ២ ថ្ងៃពិតជាសប្បាយចិត្តណាស់!
អូ ខ្ញុំឮគេនិយាយពីស្វាយរៀងដែរតើ ថាមានប្រណាំងទូក ។ នៅស្រុកខ្ញុំមិនដឹងគេប្រណាំងចប់ ឬក៏នៅទេ រាល់ឆ្នាំគឺគេជ្រើសរើសជើងខ្លាំងមកប្រកួតថ្នាក់ជាតិនៅភ្នំពេញ ។
ឆ្នាំនេះខ្ញុំនឹងបានដើរលេងអុំទូក ២ដង!! រំភើបណាស់
អូ…សប្បាយហើយចឹង! ខ្ញុំធ្លាប់តែចូលរួមនៅបាត់ដំបង និងអំពេញ! ចាំមើលទៅលេងនៅ ស្វាយរៀងម្តង! ហេហេ តែតាមរូបហ្នឹង ដូចជាមានសំរាម តិចហើយនៀក! អាជ្ញាធរ អត់ចាត់វិធានការសំអាតសោះ!
ឃើញថាអាជ្ញាធរបានបំពេញភារកិច្ចក៏បានល្អគួរសមហើយ ប៉ុន្តែដោយសារមានមនុស្សច្រើនធ្វើឲ្យពិបាកក្នុងការគ្រប់គ្រង ។
សំរាមបានន័យថាស្រុកគ្មានអភិវឌ្ឍន៍ទេ ព្រោះប្រជាជននៅមានចរិតអន់ថយ ។ បុណ្យអុំទូក ពុលតែមនុស្ស…
ចរិតមនុស្សអន់ថយបណ្តាលមកពីកង្វះខាតការអប់រំ