Aznin's ប្លុក

រឿង​ យុទ្ធសិល្ប​ដាវ​ទេព​វគ្គ ៣

Posted on: ខែ​ឧសភា 5, 2010

តើ​អ្នកណាខ្លះ​ធ្លាប់​តាមដាន​រឿងនេះ? និយាយ​ពី​រឿង​នេះ​ ខ្ញុំ​ចូលចិត្ត​ណាស់​ ល្អ​ទាំង​សាច់​រឿង​ ល្អ​ទាំង​បច្ចេកទេស​ ជាពិសេស​បង្កប់​នូវ​អត្ថន័យ​អប់​រំ​ស្នេហា​ល្អ​ៗជា​ច្រើន​ឆាក​ ទៀត​ផង ដូច​ជា​ការ​រង់ចាំ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៥០០ឆ្នាំ​ ការ​លះ​បង់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់….. ។ល។ តែ​គួរ​ឲ្យ​ស្តាយ​ដែល​មិនបាន​មើល​ភាគ​បញ្ចប់​ ព្រោះ​រវល់ពេក​ :-( រឿង​នេះ​ពិត​ជា​ល្អ​សម្រាប់អ​ប់រំ​ផ្លូវ​ចិត្ត​យុវវ័យ :-D

មេបីសាច​ដែល​ធ្លាប់​តែ​មាន​វិជ្ជាគុណ​ខ្លាំង​ជាង​គេ​ សប្បាយ​ជាង​គេ​ គឺ​ការ​ប្រយុទ្ធ​គ្នា​ជា​មួយ​មេ​ទ័ព​ឋាន​លើដែលខ្លាំង​ជាងគេ​ យល់​ថា​នៅលើលោកនេះ​ពិត​ជា​អផ្សុក ក្រៅ​តែ​ពី​ប្រយុទ្ធ​គ្នា​គឺ​គ្មាន​អ្វី​អស្ចារ្យជាង​នេះ​ទេ តែ​ទីបំផុត​គេ​បាន​ស្រឡាញ់​ស្រីម្នាក់ ក្តី​ស្រឡាញ់​បាន​កែ​ប្រែ​ មេ​បិសាចនោះ ធ្វើ​គេ​ឲ្យគេ​ចេះ​ឈឺចាប់ ទើប​គេ​យល់​ថា​ នៅ​មាន​រឿង​មួយ​ទៀត​ដែល​មិន​ចេះ​ចប់ គឺ​ស្នេហា។

នេះ​ជា​ចម្រៀងមនោសញ្ចេតនា ​នៅ​ក្នុង​រឿងនេះ !​ សូមស្តាប់លេងចុះ!


បើពេញ​ចិត្ត​ សូមទាញយកនៅទីនេះ!

នេះ​ជា​ High light :

24 ចំលើយ to "រឿង​ យុទ្ធសិល្ប​ដាវ​ទេព​វគ្គ ៣"

អត់​ចូល​ចិត្ត​សោះ​រឿង​តៃវ៉ាន់​ថតនិង​និពន្ធ។ សាច់​រឿង​លេង​យូរៗ អូស​បន្លាយ​ពេល​វេលា …
ខ្ញុំ​ចូលចិត្ត​រឿង​ហុងកុង​ជាង ។ រឿង​បុរាណ​ចិន​ដែល​ហុង​កុង​សម្ដែង មាន​តថភាព​ ឡូហ្សិក ជាង​រឿង​តៃវ៉ាន់។

នេះ​តាម​ចំណង់​ចំណូល​ចិត្ត​ មលឯង​ទេ តែ​ឃ្លាន​ឆ្ញាញ់ ​ស្រឡាញ់​វា​ល្អ​ហើយ! រឿង​ភាគហុង​កុង គ្មាន​អ្វី​ក្រៅ​ពី​ ប៉ូលិស​ ស៊ើប​អង្កេត​ ហើយ​តួសុទ្ធតែ​ចាស់ៗ ដដែលៗ មើល​យូៗទៅ​គួរឲ្យធុញ! គ្មាន​អី​ល្អផង!

គេ​និយាយ​រឿង​បុរាណ​ណា។ តែ​រឿង​សម័យ​ក៏​អ៊ី​ចឹង​ដែរ ហុងកុង​លេង​ល្អ​មើល​ណាស់។ រឿង​រកស៊ី​ចំ​ជា​រឿង​រក​ស៊ី រឿង​ស៊ើប​អង្កេត​ចំ​ជា​រឿង​ស៊ើប​អង្កេត … ខុស​ពី​រឿង​តៃ​វ៉ាន់ លេង​បន្លំៗ ។​ តៃ​វ៉ាន់​គ្រាន់​បើ​ត្រង់​មាន​តួ​ក្មេងៗ ស្អាតៗ ប៉ុណ្ណឹង​ឯង។
បើ​តាម​ការ​សង្កេត ខ្សែ​ភាពយន្ត​ខ្នាតធំហុង​កុង​ដូច​ជា​ធ្លាក់​ចុះ​ហើយ មិន​ដូច​កាលពី​ឆ្នាំ 80-90ទេ។ វិស័យ​ចម្រៀង​ក៏ដូច​គ្នា​ដែរ។ ចំពោះ​វិស័យ​ចម្រៀង តៃវ៉ាន់​កំពុង​ឡើង​កូដ​ខ្លាំង។ អ្នក​ចម្រៀង​ដែល​យើង​ស្គាល់​ភាគ​ច្រើន​សព្វ​ថ្ងៃ​សុទ្ធ​តែ​ជា​តៃវ៉ាន់ ដូច​ជា S.H.E, Jay Chou, Will Pan, F4 … ឯ​ហុង​កុង​ដូច​ជា​ស្ងាត់ …

វិស័យ​សិល្បៈហុង​កុង​ធ្លាក់​ចុះ​​ ដោយ​សារ​គេ​មិន​សូវ​ចាប់​អារម្មណ៍លើ​វិស័យ​នេះ​ ដោយ​ឯក​ទៅ​រកមុខ​ជំនួញ​ច្រើនជាង!

សូមគាំទ្រនិមល ។ រឿងតៃវ៉ាន់ថត សម័យមិនដឹងសម័យ បុរាណមិនដឹងបុរាណ ខោអាវហ្នឹងមិនដឹងចេញពីប្រភពណាមកទេ ហើយបើសិល្បសាស្រ្តវិញ ដូចជាភរជ្រុល ។

បើខ្ញុំ ខ្ញុំចូលចិត្តមើល ណារឹតុវិញ ។

ខ្ញុំ​បាន​មើល​ភាគបញ្ចប់ ជិញធៀន (ក្មេង​ស្ពៃ) ចាក់​ចំក្បាល់​ ទេវត្ដាដាវ​បីសាច​ ស្លាប់ទៅ ហាហាហា តែប៉ុណ្ណឹងអែង

ចឹងសុំសួរ​បងមួយ! ហេតុអី​ បាន​ជីង​ធៀន​ខ្លាំង​ អាច​សម្លាប់​ទេវតា​ដាវ​បីសាច​ ដែល​ខ្លាំង​ជាង​គេ​ក្នុងឋាន​ទាំង ៦​ បាន?

មក​ពីទេវដាវបីសាចនោះ​ គិត​ថា​គ្មាន​នរណា​អាច​សម្លាប់ខ្លួន​បានក៏អោយ​ឱកាស​ជីងធៀនម្ដង់ទៀត ជីងធៀន​ក៏ហក់ទៅចាក់វា​ម្ដងទៀត​ពេល​គេស្រមៃ​ឃើញ​តាវហួស​លើក​ម្រាម​ដៃពីរអោយគេចាក គេក៏ចាក​តម្រង់​អោយ​ចំ ពេល​នោះ​ក៏ត្រូវ​ចំនុច​ខ្សោយ​របស់​ទេវតាដាវបីសាច​នោះ​ ហើយក៏រលាយ​ភ្លាម​មួយ​រំពេច។

ខ្ញុំក៏បានមើលរឿងមួយដែរ តែមើលដាច់ៗ មិនបានតាមដានឡើយ តែក៏តួលោកមួយនេះដែរ បើ់ចូលចិត្តមើលរឿងចិនចឹង ខ្ញុំសូមណែនាំរឿងឲ្យមើល
គឺ ដូចជារឿង 神話(The Myth). មើលហើយស្វែងរកទៅ ក្រែងចាប់អារម្មណ៍!!!

មិនរឿងកុនរបស់ពូឆិន ឡុងទេណា គឺ រឿង ចិនភាគ ណា!!!

ខ្ងុំយល់ស្របចំពោះបងទំាងពីរនិយាយពីរឿងតៃវ៉ាន់និងហុងកុង។ បើយោងតាមអ្នកវិភាគ និង ទស្សនិកជនពិភពលោក រឿងហុងកុងគឺល្អជាងគេផ្តាច់ទូទំាងអាស៊ី ទំាងការសំដែង និពន្ធ ដឹកនាំ ឆាក សាច់រឿង។ល។ រឿងនេះពីដើមល្អមើលណាស់ លុះដល់កណ្តាលទី ខ្ងុំលែងចង់មើលតែម្តង ព្រោះតែចំនោទបញ្ហវានៅតែមួយកន្លែង៕ រឿងនេះលេងប៉ុស្តិ ខ្សែកាបឡើងច​ប់ទៅហើយ។

វិស័យសិល្បះហុងកុងមិនធ្លាក់ចុះទេ ប្រហែលជាបងឯងច្រលំហើយ។ ចំនួនអ្នកទស្សនា និង គាំទ្រ មិនថាពានរង្វាន់គឺហុងកុងដដែល គ្រាន់តែមានបញ្ហបន្តិចបន្តួច។

ទោះ​ជា​យ៉ាង​ក៏​គេ​សងេ្កត​ឃើញ​ថា ទឹក​ដៃ​នៃ​ការ​ផលិត​សាច់​រឿង​របស់​ហុង​កុង​ មាន​ការ​ធ្លាក់​ចុះ​ជាងកាល​ពី ១ ទសវត្សរ៍​​មុនដែរ​។ ឥឡូវ​បែរ​ជា​ផុស​ឡើង​នូវ​វិស័យសិល្បះ​កូរ៉េ​យ៉ាង​ទូលំទូលាយ ។

វា​ធ្លាក់​ចុះ តែ​មិន​ដល់​ថ្នាក់​សូន្យ​ទេ។ មិន​សំបូរ​ដូច​មុន។

វិស័យសិល្បះហុងកុងមានធ្លាក់ចុះឯណា ប្រហែលជាគេមិនសូវចេះស្តាប់ភាសាកាតាំង ឬចំរៀងចិនកាតាំង មិនសូវបាននាំចូលមកក្នុងប្រទេស!!!!
នរណាៗក៏ចង់ធ្វើតារា!!! ចឹងមកប្លកខ្ញុំតែម្តងទៅ ខ្ញុំនឹងធ្វើឲ្យក្លាយជាតារា!!! ;)

អត់ទេ អ្នកទំាងអស់គ្នាគ្រាន់តែច្រលំហើយ យល់តាមរតនាចំពោះចំរៀន។ ត្រូវហើយវាមិន ធ្លាក់ដល់សូន្យទេ គ្រាន់តែគុណភាពរាងអន់បន្តិច។ ឆ្នាំ 2009 រាងខ្សោយបន្តិច ព្រោះរឿងដែល ល្អមើលមែនទែនមាន តែ បី បួនប៉ុណ្ណោះ។ តែ 2010 នោះមានការរីកចំរើន។ រឿងខ្នាតធំកើនឡើងចំនួន 4 (ឆ្នាំមុនតែ2រឿងទេ)​ ចំនួនអ្នកមើលនូវតែច្រើន គ្រាន់តែល្បិចរាជវាំង ជិតអស់អ្នកពេញហុងកុង។ បញ្ជំងចប់ភ្លាម ក៌លក់ទៅម៉ាឡេ ថៃ ព្រុយនេ សឹង្ហបុរី និង កម្ពុជា​យើង​ បន្តទៅកូរ៉េ។ល។​ ត្រូវហើយការពី 2001ទៅ 2005 រឿងភាគច្រើនល្អមើលមែនទែន ឥឡូវរាងដដែលដដែលបន្តិច តែខ្ងុំនៅតែចូលចិត្តរឿងហុងកុង។ វិស័យសិល្បះកូរ៉េវិញឥឡូវកើនដូចព្យុះអញ្ជឹង គួរអោយចាប់អារម្មណ៌ណាស់។

យល់តាមខ្ញុំយ៉ាងម៉េច? ខ្ញុំមិនទាន់យល់នូវឃ្លាដែល សំណាងសរសេរទេ សូមវាចារម្តងទៀត!!!!

សុំទោសខ្ងុំយល់តាមរតនាត្រង់បញ្ហចំរៀងនឹងណាស់។ ឃ្លាខាងលើ់ ខ្ងុំចង់និយាយពីគុណភាពរបស់ រឿងភាគហុងកុងមានការធ្លាក់ចុះបន្តិចតែមិនដល់
ថ្នាក់សូន្យ។ ព្រោះឆ្នាំ 2010នេះមានការកើ់នឡើ់ងផ្នែកផលិតច្រើនជាងមុន។ ប៉ុននឹង​តែតើ មិញក៌អត់យល់។

នេះគឺតំណរ រឿង​ យុទ្ធសិល្ប​ដាវ​ទេព​វគ្គ ៣​ ភាគបញ្ចប់

អរគុណច្រើនគឹមស៊ា នេះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ស្វៃង​រក :) !o!

ចំពោះខ្ញុំ​ ខ្ញុំចូល​ចិត្តមើល​រឿង​Holywoodជាង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 47,197 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: