បានចុះផ្សាយដោយ ៖ SilvAនីន លើ ខែកញ្ញា 14, 2010
អស់កាលជាង ៤ទសវត្ស ដែលខ្មែរបាត់បង់ធនធានមនុស្សសំខាន់ក្នុងប្រទេស ដែលធ្វើគ្រប់វិស័យមានការធ្លាក់ចុះ វិស័យសិល្បៈជាវិស័យមួយផ្នែកដ៏សំខាន់ វាមិនមែនបម្រើផលប្រយោជន៍សម្រាប់តែការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែវាជាអត្តសញ្ញាណឆ្លុះបញ្ចាំងពីសង្គម ក៏ដូចជាមុខមាត់របស់ប្រទេសជាតិផងដែរ ដែលអាចធ្វើឲ្យប្រទេសដទៃស្គាល់ពីយើង តាមរយៈសិល្បៈ ដូចជាខ្សែភាពយន្ត និងបទចម្រៀងជាដើម។
ចាប់តាំងរបបប៉ុលពតបានបញ្ចប់ទៅ ខ្មែរមិនសូវបានបង្កើតស្មាដៃចម្រៀងអ្វីដែលជាមុខមាត់របស់ខ្លួនទេ ផ្ទុយទៅព្យាយាមបំបាត់អ្វីដែលខ្លួនមានហើយចម្លងតាមគេទាំងស្រុង ដោយគ្មានបានគិតអ្វីច្រើន ក្រៅតែពីវិធីសាស្រ្តធ្វើម៉េចកើបលុយឲ្យបានច្រើន ចង់គេរិះគន់ថាម៉េចថាទៅ ។ គិតតែពីបរិមាណ មិនបានគិតពីគុណភាព។
តាមរយៈអត្ថបទ ក្រុមហ៊ុនផលិតចំរៀងនៅកូរ៉េ ត្រៀមប្តឹងផលិតកម្ម KH ពីបទលួចចម្លងបទចំរៀងនិងស្ទីលរាំ ដែលចុះផ្សាយនៅព័ត៌មានកោះសន្តិភាព ដែលក្រុមហ៊ុន SM របស់កូរ៉េត្រៀមនឹងធ្វើការប្តឹងក្រុមហ៊ុន KH Promotion ស្តីពីការពីបទលួចចម្លងបទចំរៀងនិងស្ទីលរាំ នេះប្រហែលជាការព្រមានជាគំរូដល់ក្រុមហ៊ុនផ្សេងទៀត ដែលកំពុងតែចម្លងស្ទីលពីគេយកមករកស៊ីយ៉ាងចាស់ដៃ យកមកធ្វើអាជីវកម្ម។
និយាយពីការចម្លងគេវាមិនចេះចប់ទេ ក៏ប៉ុន្តែសូមរក្សាសិទ្ធិម្ចាស់ដើម បើយើងមិនបានយកវាមកកែច្នៃនោះ តែក៏មិនគួរយកមកធ្វើអាជីវកម្មដែរ បទកូរ៉េពិតជាពិរោះមែន គួរឲ្យចង់ស្តាប់ សូម្បីតែខ្ញុំក៏បានចម្លងបទកូរ៉េ តែកែប្រែទំនុកច្រៀងយកមកច្រៀងតាមជាភាសាខ្មែរ ដែលបានដាក់ប្រកាស កាលពីប៉ុន្មានខែមុន ថ្វីត្បិតថាបានដាក់ចំណងជើងថាចេញលក់ហើយក៏ដោយ តែគ្រាន់ដើម្បីទាក់ទាញទេណា:-D ខ្ញុំមិនបានយកមកធ្វើអាជីវកម្មទេ ។
ដល់ពេលភ្ញាក់រលឹកហើយខ្មែរ ជិត2011 ហើយល្មមរៀនបង្កើតអ្វីដែលជារបស់ខ្លួនហើយឈប់ចម្លងពីគេទៀត ខ្មាស់ប្រទេសជិតខាងយើងផង ។ បង្កើតបានប៉ុណ្ណា យកប៉ុណ្ណឹងទៅទោះបីជាមិនសូវល្អក៏ដោយ តែក៏វាជាស្នាដៃយើងដែរ។
ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
-សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
-ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
http://www.childhelpline.org.kh/Defaultkh.aspx
I observed that all Cambodian productions have to their own songs and dancing style. At the present, young cambodian people like korean style therefore, some productions copied style from korea. And some songs were translated into Khmer as well.
គិតទៅអ្នកចំរៀងខ្មែរពេលច្រៀងបទរបស់គេ
អត់ចេះខ្មាស់ម្ចាស់បទដើមគេទេអីនិង?
ចឹងទេមិនចាំបាច់ដាក់អ្នកចំរៀងទេ
សូមកែដាក់ថាអ្នកចំលងច្រៀងវិញទើបល្អ.
ខែកញ្ញា 14, 2010 ម៉ោង 12:37 ល្ងាច
មិនដែលបានមើលចំរៀងខ្មែរអីម៉ាតិចផង!! មិនដឹងគេធ្វើអីខ្លះទេ!!!