Feeds:
Posts
Comments

Archive for the ‘ចម្រៀងឡូយ’ Category

ពីរ​បីថ្ងៃនេះអត់បាន​ជូប​”កូនទន្សាយ”សោះ គេ​ឈឺ​ផ្តាសាយហើយ ដោយ​ថ្ញៃ​នេះ​ពួក​យើងបាន​ណាត់គ្នា​រួច​ហើយថា​ទៅ​ដើរ​លេង​ តែគេមិន​ស្រួល​ខ្លួន​ ដូច្នេះក៏ Cancel ទៅ នឹក​គេណាស់ដែរ​តែ​មិនដឹង​ធ្វើ​ម៉េច ខ្ញុំ​​នឹង​យក​បទ​ចម្រៀង​មួយបទនេះច្រៀងឲ្យ​គេ​ស្តាប់ មុនពេល​ចូលគេង។ ហើយ​សូម​ជូន​ពរឲ្យ​កូនទន្សាយ​ឆាប់​ជា នឹង​បាន​ជួបគ្នា​ទៀត ។
1.រាត្រីស្ងាត់បក់ផាត់​ដំណក់សន្សើម​មកផ្សើមរាងកាយ មានក្លិន​ផ្ការសាយ​រសាត់​មកប៉ះ​នាសារ។
2.ក្លិនក្រអូបស្រោច​ស្រព​ពេញប្រាណ​មិនបាន​បំបាត់​ទុក្ខា ចង់ដឹងថាជីវ៉ាពេល​នេះ​កំពុង​ធ្វើអ្វី??
- ព្រោះនឹក​អូនពេក​ ចិត្តសង្វេគម្នាក់ឯង ក្តីព្រួយចម្បែងកុំឲ្យកើតមានលើអូន​។
R1.បងទូរស័ព្ទស្តាប់​សូរសៀង តើអូនគេង​ហើយឫនៅ? ទោះបីដឹងថា អាធ្រាតយប់​ជ្រៅ ចិត្តនៅ​បារម្ភនឹងថ្លៃ។
R2.ត្រឹមរ៉ាយរ៉ាប់ជីវ៉ា ឃ្លាមួយថា Say Good Night សូមសុបិនល្អនាវេលានេះ ជៀសបានទុក្ខសោក​ទាំងពួង។
3.សូម​បិទ​ភ្នែក​រំលែក​អារម្មណ៍​នេះនឹង​ព្រលឹងបងផង ក្នុងបេះដូង​បងព្រួយបារម្ភ​អូន​គ្រប់​វេលា។
4.ពេលអូន​គេងលង់លក់​ដំណេក​បងលែងសង្វេគ​គ្រាំគ្រា ស្តាប់សម្លេងពុំងារ​មុន​គេង​ក៏បង​អស់ចិត្ត។

Read Full Post »

នេះគឺជា Melody នៅក្នុងរឿងភាគកូរ៉េមួយឈ្មោះ Mr Goodbye

ស្តាប់ហើយចង់ស្រក់ទឹកមាត់ !​
Download

Read Full Post »