Feeds:
Posts
Comments

Archive for the ‘រឿងរ៉ាវខ្ញុំ’ Category

មួយអាទិត្យកន្លងមកនេះ​ មិនបាននៅ​ការិយាល័យ ព្រោះ​ដោយសារ​រវល់ទៅចូល​រួម​ក្នុងសន្និបាតប្រចាំឆ្នាំ​បូកសរុប​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​​ឆ្នាំ ២០០៩ នេះ។ ប៉ុន្មាន​ថ្ងៃ​នេះ ឃើញថានឿយហត់បន្តិច​មែន អត់បានដេក អត់បានពួន ប៉ុនែ្តសប្បាយ​ចិត្ត​ណាស់ សើច​​ឡើងជ្រួញ​មុខ​អស់​ហើយ។

Read Full Post »

មិន​នឹក​ស្មាន​ថា​ ខេត្ត​ស្វាយរៀង​ដែល​ធ្លាប់តែ​ស្ងាត់​ជ្រងំ ពេល​នេះ​ស្រាប់​​តែ​មាន​ភាព​អ៊ូអរ​ ពោ​ពេញ​ទៅ​ដោយ​មនុស្ស​គគ្រឹក គគ្រេង ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីក​​ណាស់ នៅ​ពេល​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំទូក​កាលពី​ថ្ញៃទី ១៧ កន្លងមកនេះ ដែលខ្ញុំ​មិនដែលធ្លាប់​គិតថា​ មាន​មនុស្ស​កុះករ និង​សប្បាយរីករាយ​ដូច្នេះសោះ។ ខាងក្រោម​នេះ​​ជារូប​ភាព​ខ្លះៗ រវល់​តែ​ដើរ​ពេក​ ភ្លេច​ថត​​កនែ្លង​សំខាន់​ៗ ។

Read Full Post »

ពីរ​បីថ្ងៃនេះអត់បាន​ជូប​”កូនទន្សាយ”សោះ គេ​ឈឺ​ផ្តាសាយហើយ ដោយ​ថ្ញៃ​នេះ​ពួក​យើងបាន​ណាត់គ្នា​រួច​ហើយថា​ទៅ​ដើរ​លេង​ តែគេមិន​ស្រួល​ខ្លួន​ ដូច្នេះក៏ Cancel ទៅ នឹក​គេណាស់ដែរ​តែ​មិនដឹង​ធ្វើ​ម៉េច ខ្ញុំ​​នឹង​យក​បទ​ចម្រៀង​មួយបទនេះច្រៀងឲ្យ​គេ​ស្តាប់ មុនពេល​ចូលគេង។ ហើយ​សូម​ជូន​ពរឲ្យ​កូនទន្សាយ​ឆាប់​ជា នឹង​បាន​ជួបគ្នា​ទៀត ។
1.រាត្រីស្ងាត់បក់ផាត់​ដំណក់សន្សើម​មកផ្សើមរាងកាយ មានក្លិន​ផ្ការសាយ​រសាត់​មកប៉ះ​នាសារ។
2.ក្លិនក្រអូបស្រោច​ស្រព​ពេញប្រាណ​មិនបាន​បំបាត់​ទុក្ខា ចង់ដឹងថាជីវ៉ាពេល​នេះ​កំពុង​ធ្វើអ្វី??
- ព្រោះនឹក​អូនពេក​ ចិត្តសង្វេគម្នាក់ឯង ក្តីព្រួយចម្បែងកុំឲ្យកើតមានលើអូន​។
R1.បងទូរស័ព្ទស្តាប់​សូរសៀង តើអូនគេង​ហើយឫនៅ? ទោះបីដឹងថា អាធ្រាតយប់​ជ្រៅ ចិត្តនៅ​បារម្ភនឹងថ្លៃ។
R2.ត្រឹមរ៉ាយរ៉ាប់ជីវ៉ា ឃ្លាមួយថា Say Good Night សូមសុបិនល្អនាវេលានេះ ជៀសបានទុក្ខសោក​ទាំងពួង។
3.សូម​បិទ​ភ្នែក​រំលែក​អារម្មណ៍​នេះនឹង​ព្រលឹងបងផង ក្នុងបេះដូង​បងព្រួយបារម្ភ​អូន​គ្រប់​វេលា។
4.ពេលអូន​គេងលង់លក់​ដំណេក​បងលែងសង្វេគ​គ្រាំគ្រា ស្តាប់សម្លេងពុំងារ​មុន​គេង​ក៏បង​អស់ចិត្ត។

Read Full Post »

ថ្មីៗនេះចេះមានអារម្មណ៍មិនសូវល្អ បន្ទាប់ត្រូវ​បំពេញការងារ​ស្មុគ​ស្មាញ​ហើយ ត្រូវគិត​ពី​មនុស្សម្នាក់ជាប្រចាំទៀត ធ្លាប់ហាមចិត្តខ្លួនឯងដែរ​ថា​ កុំយកខួរក្បាល​ទៅ​គិត​ពី​នាង​ពេក​ ដំបូង​ឡើយអត់អីទេ កាលមិនទាន់មានគេ ខ្ញុំជាមនុស្សមិន​ដែល​ខ្វល់ពី​អ្វី​ទាំងអស់ គិត​តែពីការងារ តាំងពីមានគេមកចេះតែគិតច្រើន​​ ខ្វល់ច្រើន ហើយ​គ្រាន់តែមិន​បាន​និយាយទូរសព្ទ​ជាមួយគ្នា តែកន្លះថៃ្ងចាប់ផ្តើមអារម្មណ៍អត់ល្អអីណា។ កាល​មុន​អត់គេ​បាន​ ចុះឥឡូវម៉េចអត់មិនបាន​។
បន្ទាប់ពីការចាប់ផ្តើមមិនទាន់បានមួយខែ ពួកយើង​ក៏កំពុងតែស្វែងយល់​ពីគ្នា ដោយ កាលពីថ្ញៃសៅរ៍បានទាស់សំដីគ្នា​បន្តិចបន្តួច​​ក្នុង​ពេល​​ដែលកំពុងញុំាអី ហើយក៏ត្រូវ​គ្នាវិញ​ទៅ។​​ អ្វីដែល​ខ្ញុំពិបាកចិត្ត​នោះ​គឺ​​ ចង់ដឹងថាតើនាងស្រឡាញ់ខ្ញុំពិត ឫអត់? តើនាង​កុហក​​ខ្ញុំ​ឫអត់? បញ្ហា​ត្រង់ថា ខ្ញុំមិនសូវបានចេញក្រៅនៅជិតនាង មាន​ពេល តែសៅរ៍ និងអាទិត្យ​ ដូច្នេះមិនដឹង​ថា​នាងទៅសាលា​ឫក៏ទៅណាផ្សេងទេ ? ​តែរាល់ ពេល​ដែល​នាង​ចេញ​ក្រៅ ក៏តែងតែcall​ ប្រាប់​ខ្ញុំដែរ។ ចំណុចនេះហើយដែល​ខ្ញុំគិតថា​នាងមិន​ដែល​កុហក​ខ្ញុំដែល​ធ្វើឲ​ខ្ញុំ​ស្រឡាញ់​នាង!!
តើធ្វើម៉េចទៅដើម្បីកុំឲចេះតែគិតពីគេពេក??

Read Full Post »

ស្នេហាជាអ្វី? ស្នេហាតែងតែ​ធ្វើឲ​មនុស្សឈឺចាប់ ហេតុអ្វីក៏​នៅតែចង់​ប្រឡែង​នឹងវា​ទៀត​? ដំបូងឡើយខ្ញុំមិន​ដែលខ្វល់​ខ្វាយ​ពីរឿង​ស្នេហា​ ហើយតែងតែ​រីករាយ​ជាមួយ​ការងារ​ ហើយ​និង​ការសិក្សា​។

ចាប់តាំងពីមាននារីម្នាក់ចូល​មក​ក្នុងឆាកជីវិតរបស់ខ្ញុំ​ ធ្វើឲខ្ញុំយល់ដឹងជាច្រើនអំពី​ឆាក​ជីវិត​ ពេលខ្លះទៅមនុស្សយើងមិនគួរ​ គិតតែពីរឿងការងារពេកទេ។ គួរតែ​ផ្តល់​ពេល​វេលា​សម្រាប់​​​ខ្លួនឯងខ្លះ ទើបធ្វើជីវិត​មានន័យ។ នាងបានធ្វើឲខ្ញុំយល់ថា​ ពិភពលោកយើងនេះ​មានភាពស្រស់ថ្លា ហើយនៅមានរឿង​ជាច្រីន​ទៀត​ដែលខ្ញុំ​ត្រូវធ្វើ។
ទាំងនេះហើយដែល​ឲខ្ញុំឆ្ងល់ថា​ កាលពីមុនខ្ញុំធ្លាប់នៅម្នាក់ឯងបាន​ ចង់ញុំា ញុំា ចង់គេង គេង។ ចុះឥឡូវឆ្កួតអ្វី បានជាខួរក្បាលតែង​តែគិតដល់នាង​គ្រប់វិនាទី?​ ទៅទីណាក៏ចង់ឲ​មាននាង​ទៅជាមួយ អូយ!​ សែនយ៉ាប់ខ្លួនម្ល៉េះ :-S ហើយរឹតតែមិនចង់បែកពីគ្នាទៀត​ បេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលដែលនៅកែ្បរនាងម្រ៉ងៗ !!!!​​ អូយអឿនណាស់​ឈប់និយាយហើយ…………..
ម៉េចចេស! ខ្ញុំ​​ ??????????????????????

Read Full Post »

អេ!!!!​​ មើលនេះ!​ នរណាគេហ្នឹង?​ មើលទៅគេកំពុងតែរីករាយណាស់ ជាមួយនឹងការសិក្សា
រឺកំពុងតែមានបំណងអ្វី?​ ហេហេ គ្រាន់តែនិយាយលេងទេ!!!!

Read Full Post »

This is my personal weblog that share information, knowledge, and everything
new from myself to the Cambodian and also the world.
Please enjoy browsing in my blog.
If you can not view khmer language, please download Khmer unicode

Read Full Post »