Aznin's ប្លុក

ស្រក់ទឹកភ្នែកព្រោះសន្យា

Posted on: ខែសីហា 7, 2009

មាន​បុរស​ពិការ​ភែ្នកម្នាក់​​ ដែលត្រូវបានសង្គមបោះបង់ចោល លើកលែងតែមនុស្ស​ស្រី​ម្នាក់​ នាងមានចរិតល្អ​មិនដែលម៉ាក់ងាយគាត់ទេ ហើយតែងតែថែរក្សាគាត់ជាដរាប​ បុរសនោះ​បាននិយាយប្រាប់នារីនោះថា​ ប្រសិន​បើគាត់​មានឱកាស​បាន​មើលឃើញ​ពិភពលោក​សារជាថ្មី គាត់នឹងរៀបការជាមួយនាងនោះ។

ថ្ងៃមួយ​មានមនុស្សម្នាក់បានបរិចាគ​ភ្នែកមួយគូទៅឲគាត់ ហើយ​គាត់សប្បាយ​ចិត្តខ្លាំង​ណាស់​​នៅថៃ្ង​នោះ មនុស្សទីមួយដែលគាត់មើលឃើញគឺជារូបនាង ប៉ុនែ្ត​គាត់រន្ធត់​ចិត្ត​ព្រោះ​នាង​​ក៏​ជា​មនុស្ស​ពិការ​ភ្នែកដែរ​ បន្ទាប់មក​នាងក៏សួរថា តើពួក​យើង​រៀបការ​​បាន​ទេ? គាត់​បដិសេធ​​មិន​រៀបការ​​​ជាមួយនាង​ ហើយប្រមាថ​​មើលងាយ​នាង​ជាច្រើន​ ។

Tear@

ទីបំផុត! នាងអស់សង្ឃឹមយ៉ាងខ្លាំង ហើយក៏​សម្រេចចិត្ត​ដើរចេញ​ទាំង​ទឹកភ្នែក​ ដោយ​បានទុក​សំបុត្រ​មួយច្បាប់ថា សូមថែរក្សាភែ្នករបស់ខ្ញុំផង!​ អូនស្រឡាញ់​បង​ណាស់!

ព្រោះតែការស្រលាញ់ នាងសុខចិត្តលះបង់ភ្នែកទៅឲបុរសជាទីស្រលាញ់របស់​ខ្លួន​​​ តែចុងបពា្ចប់នាងបានមកវិញនូវក្តីឈឺចាប់!!

ដូច្នេះហើយមុននឹងសន្យាចំពោះនរណា​ សូមគិតឲបានច្បាស់ បើមិនច្បាស់សូម​កុំសន្យា។

Advertisements

7 ចំលើយ to "ស្រក់ទឹកភ្នែកព្រោះសន្យា"

ពេលបានអានរឿងស្នេហានេះ គួរឲកំសត់ និង អាណិតចំពោះមនុស្សស្រីណាស់ ។

ពិតមែនហើយកូនដំរី! កុំធ្វើបែបនេះចំពោះនារីៗណា 😀 បើជ្រុល​ជាសន្យាហើយត្រូវធ្វើឲបាន​ ចឹងបានហៅថាកូនប្រុសដើមទ្រូង 10ហត្ថ​ ហ៊ានទទួលខុសត្រូវ​ 🙂

រឿងមានលំនាំតាមរឿងម្តាយបរិច្ចាកភ្នែកអោយកូន ដែលប្រហែល២ឆ្នាំមុនត្រូវផ្ញើរមែលតគ្នា!
តែឆ្ង់នារីនោះ អាចស្រកទឹកភ្នែកម៉េចបាន ក្រោយពេលបរិច្ចាកភ្នែកអស់ហើយ? វាកាន់តែឈឺចាប់ទៅទៀតបើសិនជាការ ឈឺចាប់មួយមិនអាចបន្ធូរតាមទឹកភ្នែក!

នេះមានន័យថា​ ឈឺចាប់ខ្លាំងពេក ទោះបីជាគ្មានទឹកភ្នែកស្រក់ តែទឹក​ភ្នែក​ស្រក់ចេញមកពីក្នុងចិត្ត ឈាមហូរចេញតាមបេះដូង!!! Hmmm

ត្រូវរឿងនេះគេតែងឡើង សំរាប់ការពិចារណាស៊ីជំរៅ! តែកំហុសត្រង់ថា ថានារីនោះស្រក់ទឹកភ្នែកក្រោយពេល ត្រូវបុរសបដិសេធ! មានអ្នកខ្លះចាត់ទុកវាជាការកំប្លែងទៅវិញ!

កំសត់ដល់ហើយ ចឹងហើយគេថាលើលោកនេះគ្មានអ្វីថិតថេរទេ ហើយ​អ្វី​ដែលថិតថេរក៏មិនមានដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,281 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

%d bloggers like this: