Aznin's ប្លុក

Drupal VS Joomla! តើចូលចិត្តមួយណា?

Posted on: ខែមករា 19, 2010

យើង​ធ្លាប់​ស្គាល់ច្រើន​ពី​ Content Management System (CMS) ក្នុងនោះ​ មាន Joomla, Typo3, Text pattern, Drupal, …etc ឥឡួវឃើញថា​ គេកំពុងតែ​ពេញ​និយម Joomla និង​ Drupal ។

CMS ទាំងពីរនេះ​ដើរតួនាទីដូចគ្នា និងមានផលប្រយោជន៍ម្យ៉ាងម្នាក់ អាស្រ័យទៅ​តាម​គោលបំណង​របស់ Web developer តែគួរជ្រើសរើស​ CMS មួយណា ដើម្បី​ឲ្យ​ Fit ទៅនឹង​ Project ។ Joomla! នៅ​ស្រុកខ្មែរ​កំពុង​តែពេញ​និយម​ខ្លាំង ក៏ប៉ុន្តែ​ Joomla! កំពុង​តែ​ក្លាយ​ទៅជា Commercial ម្តងតិចៗ ជា​ហេតុ​ដែល​ធ្វើឲ្យ​ Web developer មួយ​ចំនួន​ងាក​ទៅ​រក​ Drupal ។

ខាងក្រោមនេះ​ជាការ​ប្រៀប​ធៀប​ដ៏​សង្ខេប​របស់​ IBM consultant ម្នាក់ ៖

– Use Joomla if you want to get nice looking site up quickly and can deal with a slower system, rigid content categorization and limited design/configuration options.

– Use Drupal if you want high performance, scalability, good content management and significant design flexibility. But, be prepared to spend a lot of time/money to get the site to look professional.

ចុះ​អ្នក​វិញ​ពេញ​ចិត្តមួយណា​ជាង?

Advertisements

10 ចំលើយ to "Drupal VS Joomla! តើចូលចិត្តមួយណា?"

ខ្ញុំ​ចូល​ចិត្ត Joomla ព្រោះ​សព្វ​ថ្ងៃ​នេះ ក្រុម​​ខ្ញុំ​កំពុង​ធ្វើ​ការ​​ជា​មួយ​ Joomla ឥឡូវ​នេះ​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​រួច​រាល់​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ល្អ​នោះ​ទេ សូម​មើល​សមាសភាព ក្រុម​ Cambodia Joomla User Group
http://jugcam.org/index.php?option=com_content&view=article&id=49&Itemid=71&lang=en

ខ្ញុំក៏ដូចសាមឺឌីដែរ! ខ្ញុំ​ស្រឡាញ់ Joomla! ប៉ុន្តែ​ទាស់​ត្រង់ Extension ខ្លះ​ដែល​គេ​ពេញ​និយម​ខ្លាំងពេកទៅ​ វាតាំងប្តូរ​ទៅ​ Commercial គិតលុយអីណា, តាម​ពិតទៅ​ Drupal អាច​ធ្វើ​អ្វីៗ​បាន​ដូច​ Joomla! ដែរ​ ព្រោះ​វាមាន​លក្ខណៈ Advance for developer។ តែយ៉ាងណាគួរ​ឲ្យ​ស្តាយ​ដែល​មិន​បាន​ចូល​រួម​ក្រុមការ​ងារ​បក​ប្រែ ​របស់ Joomla ។

សំរាប់វើស៊ិនចាស់ខ្លះដែលអាចទ្រទ្រងជាលក្ខណៈ legacy នៅមិនគិតលុយទេ, តែបើចង់ប្រើ អាជំនាន់ថ្មី ទាល់តែបង់លុយខ្លះហើយ! នរណាគេសុខចិត្តធ្វើអោយយើង បើមិនបានផលប្រយោជន៌ខ្លះៗពីយើង! ចឹងហើយតិចតួចអោយគេទៅ! សំរាប់ញ៉ុមទោះបីជា មនុស្សថ្មីសំរាប់ CMS តែញ៉ុមចូលចិត្ត Joomla ជាង Drupal និង Typo3 ។ ហេស ហេ ទើបតាបានចុះឈ្មោះជាសមាជិក Jug-Cam ម្សិលមិញនេះឯង ។

ក៏ប៉ុន្តែ​នៅ​ស្រុកគេ​វិញ​ Joomla ត្រូវ​បាន​ចាប់​ផ្តើម​បោះ​បង់​ចោល​បន្តិច​ម្តងៗ ឯ​ខ្មែរ​យើង​ទើស​តែចាប់​ផ្តើម​ពេញ​និយម!

នៅស្រុកខ្មែរក៏មិនទាន់ពេញនិយមដែរ, តែកំពុងត្រូវ promote ដោយ JUG-CAM ហើយទទួលបាន project មួយរបស់ រដ្ឋសភា-ព្រឹទ្ធសភា អោយធ្វើ intranet ដោយប្រើjoomla ចឹងបានញ៉ុមបានស្គាល់ Joomla និងបានរៀនប្រើប្រាស់ម៉ងទៅ ។ កុំអីហ្នឹង នៅអង្គុយឈ្ងោកសរសេរកូដ បែកអាចម៍ក្លៀកមិនខានរ៉េ អា intranet ហ្នឹង!

ក៏​ប៉ុន្តៃ​ ហ្នឹង​មាន​ CMS ជាច្រើន​ទៀត​ហ្នឹង​ប្រ​កួត​ប្រជៃង​ជាមួយ Joomla ពេល​នោះ យើង​នឹង​មាន​ជម្រើស​ច្រើន

ត្រឹមត្រូវ មានការប្រកួតប្រជែង មានជំរើស! ទាស់ត្រង់ថាយើងនឹងជ្រើសរើសមួយណា អស់លុយតិចតួចតែល្អ រឺមិនអស់លុយសោះតែមិនគ្រប់តំរូវការ?

ចឹង​បាន​ថា គួរ​តែ​ចេះ​ទាំង​អស់​ទៅ​ទើប​ អាច​ឲ្យ​យើង​មាន​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹម​ត្រូវ 🙂

ខ្ញុំ​បាន​បោះ​បង់ Joomla តាំង​ពី​កណ្តាល ឆ្នាំ២០០៨មក​ម្លិះ​ គឺ​មក​ពីវាយឺតខ្លាំង​ពេក! ងាក​មក​ប្រើ​ WordPress វិញ​ម្តងមាន​ទំហំតូច​ហើយ​ដំណើការ​លឿន​ទៀត​ផង! ហើយ Plugin សំបូរ​ណាស់ថែម​ទាំង​មិនគិតលុយ​ទៀត ចំណែក​ជំនាន់​ថ្មី​និមួយ​កើត​លឿន​ទៀត។ បើនិយាយទៅ ​CMS ដែល​គេនិយម​ប្រើនា​ពេល​បច្ចុប្បន្ន គឺ ១ WordPress ២ Drupal ៣ Joomla។

ក្រៅ​ពីនេះ​គឺ​ការ​ ធ្វើ​ដោយ​ខ្លួន​ឯង ជាមួយ​ PHP Framework មួយ​ចំនួន​ Cakephp, Codeigniter and Zend Framework.

ពិត​ជា​ល្អ​មែន! សុទ្ធ​គំនិត​ល្អ​ៗ​ ដែល​គួរ​យល់​ដឹង​ឲ្យ​ទាន់សម័យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,878 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

%d bloggers like this: