Aznin's ប្លុក

រឿងស្នេហា៖ មេអំបៅ​ចាំ​ស្នេហ៍

Posted on: ខែមករា 26, 2010

នៅ​ក្នុង​ភូមិដ៏តូច​មួយ ដែលមាន​ទេស​ភាព​ស្រស់ស្អាត​ជាប់​នឹង​មាត់​សមុទ្រ មានគួសង្សារ​មួយគួ រៀងរាល់​ថ្ងៃ​ពួកគេ​តែងតែ​ទៅ​ឆ្នេរ​ ដើម្បីមើល​ថ្ងៃ​លិច​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ពួកគេ​ញញឹម​ទៅ​រក​គ្នា​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ ចេញ​ពី​បេះ​ដូង​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​នៃស្នេហា​យុវវ័យ​មួយ​គូ​នេះ។

ថ្ងៃ​មួយ​នារី​នោះ​បាន​ជួប​ឧបទ្ទវហេតុ​ដ៏ធ្ងន់ធ្ងរ​ វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ នាង​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ប៉ុនែ្ត​នាង​មិន​អាច​ដឹង​ខ្លួន​ជា​រៀង​រហូត។ ជា​រៀង​រាល់​ថ្ងៃ​បុរស​នោះ​​តែង​តែ​នៅ​ក្បែរ​នាង​មើល​ថែ​នាង។​​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ នាងនៅ​តែ​មិន​ទាន់​ដឹង​ខ្លួន ប៉ុនែ្ត​បុរស​នោះ​មិន​ដែលនឿយហត់​ក្នុង​ការ​មើល​ថែនាងទេ។

ថ្ងៃ​មួយ​ទេពធីតា​រូបមួយ​បាន​ដឹង​ពីរឿង​ទាំងនេះ ក៏បានចុះ​មក​ជួប​បុរស​នោះ​ ទេព​ធីតា​នោះ​បាននិយាយ​ថា​ “ខ្ញុំ​អាច​ជួយ​នាង​ដឹង​ខ្លួន​បាន ប៉ុន្តែ​អ្នកត្រូវ​ក្លាយ​ទៅ​ជាមេអំបៅ​រយៈ​ពេល​ ៣​ឆ្នាំ”។ បន្ទាប់​ពី​ទេពធីតា​បាន​និយាយ​រួចហើយ​ បុរស​នោះ​ក៏បាន​គិត​ ហើយ​យល់​ព្រមក្លាយ​ទៅ​ជាមេ​អំបៅ។ រំពេ​ច​នោះ​ គេ​ក៏បាន​ក្លាយ​ខ្លួន​ជាមេអំបៅ​ ហើយ​នារី​នោះ​ក៏​ចាប់បើក​ភ្នែក​ឡើង ។ នៅ​ពេល​ដែលនាង​ងើប​ឡើង​ នាង​ព្យាយាម​ស្វែងរក​សង្សាររបស់​ខ្លួន នាង​មិនថា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​គាត់ទេ។ នាង​ព្យាយាម​សួរ​មិត្តភក្តិ​របស់​បុរស​នោះ តែ​គ្មាន​អ្នក​ណាម្នាក់​ដឹង​ថា​ គាត់​នៅ​ទីណានោះ​ទេ។

គ្រប់​ទីកន្លែង​ដែល​នាង​បាន​ទៅ មេអំបៅ​នោះ​តែងតែ​ហើរ​តាម​នាង​ជានិច្ច ។​ នាង​បាន​ទៅ​ឆ្នេរ​សមុទ្រ​ដើម្បី​ចាំ​សង្សារ​របស់​នាង ចាំ​ហើយចាំ​ទៀត ប៉ុនែ្ត​នៅ​តែ​បាត់​ស្ងាត់សូន្យ​ឈឹង ឃើញ​តែ​មេអំបៅ​មួយ​នេះ​ហើរ​ជុំវិញ​ខ្លួន​នាង ។ នាង​យំ​ហើយ​យំ​ទៀត​ យំ​ជារៀង​រាល់​ថ្ងៃ ។

ពីរ​ឆ្នាំកន្លង​ផុត​ទៅ នាង​នៅ​តែ​ព្យាយាម​ស្វែងរក​គេ នាង​នៅ​តែ​ស្រឡាញ់​គេ​ជានិច្ច ។ បន្ទាប់​មក​ទៀត​ មាន​បុរស​ម្នាក់​បាន​ស្រឡាញ់នាង ហើយ​សុំ​នាង​រៀបការ នាង​ស្មុគ​ស្មាញ​ក្នុង​ចិត្តយ៉ាងខ្លាំង ទីបំផុត​នាង​ក៏សម្រេច​ចិត្ត​រៀប​ការ​ជាមួយគេ​នោះ​ទៅ។

នៅ​ថ្ងៃ​ដែល​នាង​រៀបការ​ ជា​ថ្ងៃ​ដែលសង្សាររបស់​នាងនឹង​ត្រូវបាន​ក្លាយ​ទៅ​មនុស្ស​វិញ ហើយជា​ថ្ងៃ​ដែល​នាង​ស្លៀក​ឈុត​អាពាហ៍​ពិពាហ៍​ដ៏​ស្រស់​ស្អាត ។ នាង​ទំនង​ជា​សប្បាយចិត្តនឹង​បុរស​ថ្មីនោះ​ដែល​ស្រឡាញ់នាង។

មេអំបៅ​បាន​ហោះ​ទៅ​ជួប​ទេពធីតា ហើយ​ទេព​ធីតា​និយាយថា “ឥឡួវ​ដល់​ពេល​ដែល​អ្នក​ក្លាយ​ខ្លួន​ជាមនុស្ស​វិញ​ហើយ” មេអំបៅ​ក៏​ញញឹម​ ហើយនិយាយ​ទៅកាន់​ទេព​ធីតាថា “សូម​មេត្តា​ទុកឲ្យ​ខ្ញុំ​​ក្លាយ​ខ្លួន​ជា​មេអំបៅ​រហូត​ទៅ” …….. :’-(

Advertisements

1 Response to "រឿងស្នេហា៖ មេអំបៅ​ចាំ​ស្នេហ៍"

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,281 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

%d bloggers like this: