Aznin's ប្លុក

ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ឬ​ថ្ងៃ​ពណ៌​ក្រហម

Posted on: ខែ​កុម្ភៈ 9, 2010

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​មកចូល​មកដល់ ឲ្យ​តែ​ដល់​ថ្ងៃ​មិនថា​ឆ្នាំ​ណាទេ ខ្ញុំ​តែង​តែ​​មាន​អារម្មណ៍​សប្បាយ​ជានិច្ច គឺ​ជា​ថ្ងៃ​ពិសេសណាស់​សម្រាប់ខ្ញុំ ។ នៅ​ពេល​ថ្ងៃ​នោះ​ចូល​មក​ដល់​ខ្ញុំមាន​អារម្មណ៍​ ពិភពលោកស្រស់ស្អាត​ហាក់​ខុស​ធម្មតា ក្រឡេក​មើល​ម្នាក់ៗ ព្យាយាម​ធ្វើ​អ្វីៗ គ្រប់​បែបយ៉ាង​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។

១៤ កុម្ភៈ ឆ្នាំនេះ ពិត​ជា​ក្រហម​ខុស​ពីឆ្នាំ​មុនៗទៀត ព្រោះ​ដោយហេតុ​ជាន់​ជាមួយ​នឹង​ថ្ងៃ​ចូល​ឆ្នាំចិនផង​ លាយឡំ​ជាមួយ​ផ្កាកូឡាប​ពណ៌ក្រហម ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ នឹង​ពោរ​ពេញ​ទៅ​ដោយ​ពណ៌ក្រហម ។

ទោះ​បី​ជា​ឆ្នាំ​ខ្លះ​ខ្ញុំ​នៅ​ឯកា​មែន​ តែ​ទោះបី​ជា​យ៉ាង​ណា​ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍សប្បាយ​ចិត្ត​ជានិច្ច​នៅ​ថ្ងៃ​នោះ។ ខ្ញុំ​សូម​បួង​សួង​ក្រុមគ្រួសារ​របស់ខ្ញុំ​សប្បាយ​រីករាយក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ជាពិសេស​សង្ឃឹមថា​នារី​ដែល​ខ្ញុំ​ស្រឡាញ់​​ នឹងមានក្តីសុខ ជួប​សំណាង​ល្អ ហើយ​សប្បាយ​ចិត្ត​ជាមួយ​ខ្ញុំ​នៅ​ឆ្នាំនេះ។

១៤ កុម្ភៈ មិនមែន​ជា​ថ្ងៃ​បុណ្យ​ប្រពៃណីសម្រាប់ខ្មែរ​ទេ ប៉ុន្តែសូម​ឲ្យ​អ្នក​រាល់គ្នា គិត​ថា​ថ្ងៃ​នេះ​ជាថ្ងៃ​រំលឹកឲ្យ​មនុស្ស​នៅ​លើ​ពិភពលោកទាំង​អស់ ចេះ​​មាន​មនោសញ្ចេតនា ចេះ​ស្រឡាញ់ ចេះអត់ឱន​ឲ្យ​គ្នា ហើយ​បញ្ឈប់​នូវ​សង្រ្គាម​បំផ្លាញ​មនុស្ស​ជាតិ ​ដែល​នាំឲ្យ​មាន​មហន្តរាយ  នឹង​ចេះ​អភិរក្ស​ពិភពលោក​​ ដែល​យើង​កំពុង​រស់​នៅឲ្យមាន​ភាព​ស្រស់ស្អាត​​ជារៀង​រហូត​ទៅ ។

ចុះ​ចំណែក​អ្នក​អានវិញ​ គួរ​ធ្វើ​អ្វីខ្លះនៅថ្ងៃនោះ​ អាច​ប្រាប់ខ្ញុំ​ផង​បានទេ???? 😀

Advertisements

1 Response to "ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ឬ​ថ្ងៃ​ពណ៌​ក្រហម"

Fearing the spread of HIV/AIDS during the upcoming Valentine’s Day in Cambodia, a non-governmental organization in cooperation with Cambodian authorities is ready to distribute free of charge of 20,000 condoms.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,455 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

Top Clicks

  • មិន​មាន
%d bloggers like this: