Aznin's ប្លុក

ស្នេហា និងទំនាក់ទំនង ផ្លូវភេទ” បទពិសោធន៍ និងការរៀបចំ​ផែនការ​របស់​យុវវ័យ​នៅថ្ងៃបុណ្យ​សង្សា

Posted on: ខែ​កុម្ភៈ 12, 2010

វិធីសាស្ត្រ រៀបចំស្រាវជ្រាវ ក្នុងពេលកំណត់ជាក់លាក់ ណាមួយ​ត្រូវបាន​ជ្រើស​រើស​យក​សិក្សា បែប​បរិមាណវិស័យ ពិពណនា សំរាប់ថ្ងៃបុណ្យ​សង្សារនៅឆ្នាំ២០១០ ហេតុនេះ​ហើយការជើសរើសគំរូ សំណាក​ជាក្រុមៗតាមតំបន់គោលដៅ ត្រូវបានយក​មកប្រើ ជាដំបូងសំរាប់ជួបសំភាសន៍​ផ្ទាល់តែម្តង ។ កំរង​សំណួរ​ត្រូវបាន​ចែកចេញ​ជា​បួនប្រភេទ សំរាប់ក្រុម យុវវ័យ អាយុចាប់​ពី១៥ដល់២៤ឆ្នាំ ដែលមាន​ទ្រព្យ​សម្បត្តិ​គួរសម​មានចំនួនសារុប៤៥៨នាក់រស់នៅទីក្រុងភ្នំពេញ គឺយុវវ៍យជាប្រុស មានគូ​សង្សារ យុវវ័យ​ជាប្រុសគ្មានគូ​សង្សារ​ យុវវ័យជានារីមានគូ​សង្សារ និងយុវវ័យ ជានារីគ្មានគូរ សង្សារ។ ដោយសារ​សំនួរអាចធ្វើអោយ​ប៉ះពាល់​អារម្មណ៍របស់អ្នកផ្តល់​ចំលើយ​ដូច្នេះ​ទើបប្រើវិធី​សាស្ត្រផ្តល់កំរងសំណួរទៅពួក គាត់បំពេញ ដោយខ្លួនឯង ។

លទ្ធផលដែលបានមកពីការសិក្សាបែបបរិមាណ​វិស័យ​បានផ្តល់ពត័មាន​ពីបរិមាណ​អោយកាន់តែច្បាស់ថែមទៀតទៅ លើកការសិក្សា​តាមបែបគុណភាព​វិស័យកាល​ពីឆ្នាំ​២០០៨ បានទទួលស្គាល់ថា​​យុវវ័យដែលមានទ្រព្យសម្បត្តិបង្កួរ(ចំនួនសរុប៤៥៨នាក់) យល់​មិនច្បាស់​អំពីសាវតារបស់ថ្ងៃបុណ្យសង្សារទេ ។ប្រហែលជាពីភាគបី 61,6% នៃពួកគេ​គ្រាន់តែ ដឹងថាថ្ងៃបុណ្យនេះ​ហូរចូលមកពី​វប្បធម៌​បរទេស​លោកខាងលិច​ឬអឺរ៉ុប​ប៉ុន្តែជិតមួយភាគបី29,7%បាន បញ្ជក់ថាមិន ដឹងមកពីណា ទេឬក៏​ឆ្លើយយ៉ាង​ទូលំ​ទូលាយថាពិភពលោកឬក៏គ្មានយោបល់។ច្រើនជាងពាក់កណ្តាល 52,2%​នៃក្រុមយុវវ័យដែលបានផ្តល់ការសំភាសន៍បានរៀបរាប់ថាពួកគេ)បាន ដឹង តាមរយៈ​សារព័តមាន ការផ្សាយពាណិជ្ជកម្ម ប្រតិទិននិងការឃើញអ្វីផ្សេង ទៀត។

នៅពេលនេះដែរជាងមួយភាគបី ពួកគេបាន​ដឹងតាមរយះ​មិត្តភ្រ័ក្រ​និង​10,6ភាគរយ​ទៀតមិននាដឹងអ្វីទាំងអស់អំពីថ្ងៃបុណ្យសង្សារនេះ។ ដោយសារមាន​ការយល់​ច្រឡំ​នូវប្រវត្តិនៃថ្ងៃបុណ្យសង្សានេះ ធ្វើអោយយុវវ័យដែលមានទ្រព្យសម្បត្តិ បង្កួរមួយចំនួន ធំទាញផលប្រយោជន៍ឬឆក់ឧកាសនេះ ដើម្បីធ្វើការរួមភេទនៅថ្ងៃនោះតែម្តង ហេតុដូច្នេះបានជាការសិក្សានេះ រៀបចំឡើងដើម្បីឆ្លើយនូវ​សំនួរ​ស្រាវជ្រាវ​មួយ​ដែលថា”តើយុវវ័យដែលមានទ្រព្យ សម្បត្តិ បង្កួរនៅ ទីក្រុងភ្នំពេញមាន ផែនការរួមភេទ​នៅថ្ងៃបុណ្យសង្សារនេះទេ?

ជាលទ្ធផល12.4ភាគរយនៃយុវ័យដែលផ្តល់ចំលើយទាំងអស់នឹងអាចរួមភេទនៅថ្ងៃ​បុណ្យសង្សារ ហើយសំរាប់ យុវវ័យដែល មានគូសង្សារ​គឺមាន​14,3ភាគរយ មានផែន​ការរួមភេទជាមួយសង្សារបស់ពួកគេនៅថ្ងៃនេះដែរហើយ មានតែ៣ទៅ៤គូ ទេ​ដែល​មាន​ផែនការ​មិនប្រើស្រោមអនាម័យ ។នៅពេលជាមួយគ្នានេះដែរ ជាងមួយភាគ​បី​ឫ39,5%នៃយុវវ័យមានគូរសង្ថារដែលមានផែនការរួមភេទឫចំនួនសារុប៣៨នាក់បាន​រាយការណ៍ថាវានឹងអាចជា លើកទីមួយហើយសំរាប់ពួកគេ ហើយពី ភាគ​បីឫ66,6%នៃយុវវ័យជាប្រុសដែលមានគូរសង្សារឫចំនួនសារុប២៥នាក់ឬមានផែនការ​ដាក់​សំពាធ​ទៅលើឬបង្ខំ​មិត្តស្រីរបស់ពួកគេ​ដើម្បីរួម​ភេទជាមួយ​មធ្យោបាយ​មួយចំនួន​ប្រសិនបើមិត្ត ស្រីរបស់ពួកគេមិនយល់ព្រម ហើយយ៉ាងហោចណាស់ ក៏មាន៧ភាគរយ​នៃយុវវ័យជាប្រុសដែលមានផែនការ រួមភេទទាំងនេះ​នឹងអាចទាក់ទិននឹង​ការរួមភេទ​ជាក្រុម​ដោយបង្ខំស្ត្រីរកស៊ីផ្លូវភេទម្នាក់(បូក)នៅថ្ងៃបុណ្យសង្សា។ បើទោះ​បីជាជាង​ពាក់​កណ្តាលឫ59,8%នៃយុវវ៖យដែលបានផ្តល់ការសំភាសន៍ ទាំងអស់ បានបញ្ជាក់ថា​ពួកគេយល់ ស្របថាវាជារឿងធម្មតានិងជាសិទ្ធិរបស់បុគ្គលម្នាក់ៗ​ក្នុងការមាន​ទំនាក់​ទំនង​ផ្លូវភេទក្នុងភាពជាយុវវ័យ ហើយពួក គេហាក់ដូចជា ទំនងជាយល់ដឹងពីបញ្ហា​សុខភាព​បន្តពូជដែរតែជាផលវិបាកពួកគេប្រហែលជា អាចប្រឈមមុខ នឹងហានិភ័យ​នឹងការ​មានទំនាក់ទំនងផ្លូវភេទដោយមិនមានការយល់ព្រមការប៉ុនប៉ង​សំលាប់ខ្លួន​ជំងឺឆ្លង​តាមផ្លូវភេទ និងជំងឺអេដស៍ប្រសិនបើពួកគេរួមភេទនៅថ្ងៃបុណ្យសង្សានេះ។ ម្យាងវិញទៀតប្រហែលជិតពីរភាគបីឫ63,8%នៃ យុវវ័យទាំងនោះ​បានឆ្លើយថា​ឧពុកម្តាយ ឬក៏សមាជិកក្នុងគ្រួសាររបស់ពួកគេទំនងជាមិននិយាយអំពីបញ្ហាផ្លូវភេទ ក្នុងកំឡុងរយះពេល៣ខែចុងក្រោយនេះទេ ហើយជាងពាក់កណ្តាលឫ53,7នៃពួកគេ គិតថាឧពុកម្តាយឬក៏សមាជិក ក្នុងគ្រួសាររបស់ ពួកគេមិនដឹងនូវអ្វី​ដែលយុវវ័យ​នឹង​ធ្វើអ្វី​នៅថ្ងៃបុណ្យសង្សារ។

អ្វីដែលអាចធ្វើបានគួរតែយក ចិត្តទុកដាក់លើបញ្ហាដែលពាក់ព័ន្ឋ​ទៅនឹងការរួមភេទ​ដោយមិនបង្ខំសុខភាពផ្លូវភេទ​និងសុខភាពបន្តពូជនិងជំងឺ អេដស៍​ក្នុងចំណោម​យុវវ័យ​នៅតំបន់ទីក្រុងនៃប្រទេសកម្ពុជា ហើយការធ្វើអន្តរាគមន៍គួរតែ ធ្វើទៅ​លើ ក្រុមគោល​ដៅនៅមុននិងចំថ្ងៃបុណ្យសង្សារតាមរយះលទ្ធផលដែលបានមកពីការសិក្សានេះ។

លោកតុងសុ្រប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណ
អ្នកសិក្សាស្រាវជ្រាវឯករាជ្យ

2 ចំលើយ ទៅ "ស្នេហា និងទំនាក់ទំនង ផ្លូវភេទ” បទពិសោធន៍ និងការរៀបចំ​ផែនការ​របស់​យុវវ័យ​នៅថ្ងៃបុណ្យ​សង្សា"

បណ្តោយឲ្យពួកគេធ្វើឲ្យអស់ខ្យល់ទៅចុះ មិនបាច់ព្រួយ និងឈឺឆ្អាល់រឿងគេទេ លទ្ធផល មិនមែនយើងទទួលខុសត្រូវឯណា!!! និយាយពីពួគហ្គេយ៍ និងពួកប៉េដេវិញ ចង់ច្រើនជាង ស្នេហាប្រុសនិងស្រីទៅទៀត!!! ពិតជាឈឺក្បាលពេលបានចូល wordpress ម្តងៗ

សួស្តី ម្ចាស់ប្លក ! ខ្ញុំសូមរាប់អានផងណា! ពីសំឡេងខ្មែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 55,123 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

Error: Please make sure the Twitter account is public.

Top Clicks

  • មិន​មាន
%d bloggers like this: