Aznin's ប្លុក

ទីក្រុងភ្នំពេញ ក្តៅ៤០អង្សា

Posted on: ខែ​ឧសភា 11, 2010

ក្រសួងធនធានទឹក និងឧតុនិយម បាន​និយាយឲ្យដឹង នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១០ នេះថានៅភ្នំពេញ ​ក្នុងរយៈពេល​​ ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ អាកាសធាតុ បាន​ឡើងកម្តៅខ្លាំង ដូចជា ភ្នំពេញ កម្តៅបានឡើងដល់ ៣៩អង្សា ។ ហើយតំបន់ភាគ ពាយ័ព្យ នៃប្រទេសកម្ពុជា បាន​ឡើង​ដល់​៤១​អង្សា ។ ​បើប្រៀប​ធៀបទៅ នឹងឆ្នាំមុន​ឃើញថា នៅប្រទេសកម្ពុជា កំដៅកាន់តែក្តៅឡើងៗ ។

នាយកដ្ឋានឧតុនិយម បានអោយដឹងថ្ងៃទី១០ ឧសភា ឆ្នាំ២០១០នេះដែរថា ធាតុ អាកាស​ឆ្នាំនេះ ឡើង​កម្តៅប្រហែល ១ អង្សា បើប្រៀបធៀបទៅឆ្នាំមុន សម្រាប់ ។ តែនៅភ្នំពេញ កម្តៅកើនឡើងមិនដល់ ១ អង្សាទេ ។ តាមប្រភពដដែលបាន ឲ្យដឹង ទៀតថា ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃទៀតនឹងមានភ្លៀងធ្លាក់មកច្រើន ។ ពេលនេះនៅខេត្តព្រះវិហារ មានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ។ នៅខេត្តព្រៃវែង និងភ្នំពេញ អាចនឹងចាប់ផ្តើម​មាន ភ្លៀងធ្លាក់ក្នុងរយៈពេល ៤ ថ្ងៃទៀត ដល់ពេលនោះ ធាតុអាកាសនឹងចុះត្រជាក់វិញ ។

តាមការប្រកាសរបស់ នាយកដ្ឋានឧតុនិយមឃើញថា នៅទីក្រុង​ភ្នំពេញ​នៅតែ​ក្តៅដូច្នោះ ប្រជាជនគួរប្រុងប្រយ័ត្ន ​ពិសេស សត្វពាហណៈ និងកុមារ ។ គួរអោយព្រួយបារម្ភចំពោះ តំលៃភ្លើងអគ្គីសនីដែលមាន តំលៃខ្ពស់នៅ​ប្រទេសយើង ប្រសិនជា ភ្លើងអគ្គីសនី មានតំលៃថោក អាកាសធាតុក្តៅ ក៏មិនគួរអោយព្រួយ​បារម្ភ​ដែរ។

ដកស្រង់ពី camnews.org

សូមបងប្អូន​ប្រយ័ត្នប្រយែង​ និង​បង្ការ​ខ្លួន​ ដើម្បី​ជៀសវាង​ជំងឺ​រាតត្បាត​ផ្សេងៗ

បំណង​ល្អ​ពី​នីន

Advertisements

14 ចំលើយ to "ទីក្រុងភ្នំពេញ ក្តៅ៤០អង្សា"

កុំបារម្ភអី ខ្ញុំនៅបន្ទប់ម៉ាស៊ីនត្រជាក់!!! មិនព្រួយចំពោះរឿងនេះទេ!! 😉

តាមមើលទៅ ក្តៅបែបនេះ ទាល់តែងូតទឹក ច្រើនដង ហើយលាបម្សៅភេសត្វបានៗ!!!
ឧបករណ៍នៅក្នុងផ្ទះ ក្តៅតែទាំងអស់!!!

លាបម្សៅ​ Protex Icy Cool ទៅ​ផ្ទុះ​ទឹក​កក​ពីក្នុង​ខ្លួន​ហើយ

Protex Icy Cool ថៅរ៉ៃ? ធីណៃមី? ក្តៅពេក ទាលតែដណ្តប់ពួយ!!! 😉

សង្ឃឹម​ថា​នឹង​បាន​ចុះ​ត្រជាក់​វិញ​ចុះ។ អង្គុយ​រៀន​បែក​ញើស​ស្រក់​តក់ៗ​រហូត។ :mrgreen:

មិន​អីទេ​កុំ​ភ័យ​អី វា​មិន​ដល់​ថ្នាក់​ភ្លើង​ឆេះ​កាល​ទេណា! 😀

មិនទាន់ស្គាល់អាភ្លើងឆេះកាលហ្នឹងផង ក្តៅងាប់បាត់ហើយ! ជិះម៉ូតូតាមផ្លូវរាល់ង៉ៃ សឹងតារលាយទៅជាទឹកម៉េចទេ!

កុំទាន់​អាល​ឆេះកាល​អី ខ្ញុំមិន​ទាន់​បាន​ការ​ផង

ខ្ញុំឈឺហើយម៉ោពីក្តៅពេក

ប្រយ័ត្ន​ប្រយែង​សុខ​ភាព​ណា! ពិភពរដូវនេះ​ងាយ​នឹង​កើត​ជម្ងឺ​អា​សន្ន​រោគណាស់!

ថា​អី​តែ​ភ្នំពេញ​ នៅ​លាវ​វិញ​៤២​អង្សា!
ក្តៅ​ស្ទើរ​ស្លាប់!

ក្មេងកាមទេព៖ protex icy cool នឹងក្រះប៉ុង នឹងផាន់ហាឡយរៀល។ មីខាយធុកតះឡាត ណៃប្រាថេតកាំភូឆា។

1កំប៉ុង ១៥០០៛ ?
នៅប្រទេសកម្ពុជា គេផលិតprotex icy cool ដែរ? ត្រង់កន្លែងនេះ កាំភូឆា សូមកែថា កម្ពុជាវិញទៅ ភាសានេះ សំរាប់ថៃហៅទេ កម្ម ភូ ឆា ហ្នឹងនោះ!!!!

ខ្ញុំឆ្កួត បងក៏ឆ្កួតតាមដែរ!!! 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,455 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

Top Clicks

  • មិន​មាន
%d bloggers like this: