Aznin's ប្លុក

Album​ ចម្រៀង​ទី៤ របស់ខ្ញុំ​ចេញ​លក់​ហើយ​

Posted on: ខែ​ឧសភា 19, 2010

និយាយរួម​ទៅ​ឲ្យ​តែ​ពេល​ណាទំនេរ ខ្ញុំ​ចូលចិត្ត​​និពន្ធ​ចម្រៀង​​យក​មក​ច្រៀង​លេង​ ដោយ​​យក​លំនាំតាម​បទ​ថៃ, កូរ៉េ, ចិន ​ជាដើម គ្រាន់​ជា​ការ​កែ​អផ្សុក​ និង​ទុក​ចែក​មិត្ត​ភក្តិ​ស្តាប់​លេង​ប៉ុណ្ណោះ។ រយៈពេល​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃនេះ​ តែងនិង​ច្រៀង​បាន​ ៤បទ ខ្ញុំ​ចេះតែ​ច្រៀង​ៗ​ទៅ​​ មិន​ពិរោះ​ទេ ចង់ចែក​រំលែក​ជួន​បងប្អូន​ WordPress ស្តាប់​លេង​ដែរ ។ ដោយ​នេះ​ជា Mini Album ទី៤​ របស់​ខ្ញុំ​ហើយ​ដែល​មាន​ ៤បទ​ដូចខាងក្រោម​នេះ 😀 ៖

Mini Album នេះមាន​ឈ្មោះថា “LOVE SHADE”

1. Wedding dress(Khmer) Download

2. លួច​ស្រឡាញ់​មិត្ត​ភក្តិ Download

3. U Download

4. បេះដូង​ឈឺផ្សា Download

Advertisements

34 ចំលើយ to "Album​ ចម្រៀង​ទី៤ របស់ខ្ញុំ​ចេញ​លក់​ហើយ​"

ឡូយ​ណាស់​ពួកម៉ាក​ខ្ញុំ!

មិន​ឡូយ​អី​ទេ! កុំ​និយាយ​ដូច្នេះ!

ច្រៀងពីរោះផង! u ដូចជាលំនាំបទថៃ ច្រៀងដោយ Golf Mike… 🙂
សូមសួរមួយប្រើកម្មវិធីអី record សម្លេង?

U មិន​មែនដូច​ជា​ទេ​ គឺ​បទ​ Golf Mike ហ្នឹង​ ដែល​ខ្ញុំ​តែង​លំនាំ​ហ្នឹង​ឯង ។ ពេល​ Record មិន​បាន​ប្រើ​កម្មវិធី​អីទេ គឺប្រើ​ Mixer ហើយនិង Echo ។

ពូកែអ្ហា៎! កាលពីមុន ខ្ញុំ​ស្មាន​ថា ខ្ញុំ​ចេះ​សរសេរ​ទំនុក​ច្រៀង​តែ​ឯង ​ហេហេ និយាយ​លេង​ទេ តែ​សរសើរ​មែន!

តាម​ពិត​ទៅ​ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ទៀត​ចូល​ចិត្ត​ណាស់​ ខាង​និពន្ធ​ទំនុក​ច្រៀង​ ប៉ុន្តៃ​មាន​ន័យ​ឬ​មិនមាន​ន័យ​អាស្រ័យ​លើ​អ្នកស្តាប់​ហើយ ព្រោះ​ចេះ​តែ​សរសេរ​តាម​នឹក​ឃើញ​ទេ។

និមល ក៏ចេះ​សរសេរ​ទំនុក​ច្រៀង​ដែរ ព្រោះ​គេ​ពូកែ​ខាង​កំណាព្យ… ហើយ​ខ្ញុំ​ក៏​មាន​មិត្ត​ភក្តិ​ចេះ​សរសេរ​ទំនុក​ច្រៀង​ប៉ុន្មាន​នាក់​ដែរ។ ចម្រៀង​​មានន័យ​ឬ​អត់​អាស្រ័យ​លើ​អ្នក​ស្ដាប់​មែនហ្នឹង!

និមល​ពូកែ​ខាង​តែង​កំណាព្យ!

ស្តាប់អត់បាន!!! ជួយផង!!!!

ហេតុអ្វី​បាន​ស្តាប់អត់បាន?

អត់ដឹងដែរ, ចុចដោនឡូត ក៏អត់កើត!

ខ្ញុំស្តាប់បានបន្តិច ហើយដោនឡូតបានត្រឹម យ៉ាងច្រើន ៣៦០គីឡូបៃប៉ុណ្ណោះឯង។ ស្តាប់បានបន្តិចនេះក៏អាចដឹងថា មានស្នដៃមែនទែន!!! ចាប់អារម្មណ៍ តែម៉េចក៏ដោនឡូតមិនបានចឹង នីន!

ម្នាក់ៗ សុទ្ធតែអ្នកពូកែលាក់ខ្លួន ដល់តែពេលចេញមកម្តង ចង់ប៉ះសក់!!!!!

ម៉េចក៏គ្រប់គ្នានៅទីនេះ ពូកែៗម្ល៉េះណ៎? អន់អីតែញ៉ុមម្នាក់ឯង? T_T

កុំនិយាយចឹងអី គ្រប់គ្នាមានរបស់ពូកែរៀងខ្លូន ទាស់តែខុសជំនាញគ្នាប៉ុណ្ណោះ!

Download អត់​បាន​បទ​ណា​វិញ? ខ្ញុំ​ចុច​បាន​ធម្មតា​តើ!

ចាំសាកម្តងទៀត, តែម៉ិញសាកហើយ អត់បានគ្រប់បទ ។

ខ្ញុំចង់បានបទ ៣!!
បទទី១ដឹងចំនងជើងថា រវល់មិនឈប់
បទទី២អត់ដឹង តែដូចជាអី អុំស៊ីឡាប៉ុម ប៉ាឡាប៉ុម ស្រមៃថាជាស្រីស្អាត…..
បទទី៣អត់ដឹង តែដូចជាអី ចូលហាងញ៉ាំភីហ្សា ផឹកកូកា ក្លែមមាន់ជាន!!!!
បើរក២បទខាងក្រោមបាន ខ្ញុំឲ្យរូបក្មេងដែលខ្ញុំចូលចិត្ត ១០រូប!!!!!

ជួយបានទេបាទ?

ចាំ​ខ្ញុំ​ព្យាយាម​រក​សិន​!​

បាទ ខ្ញុំរង់ចាំក្នុងអាទិត្យនេះ !!!!

ពិតជាឡូយផស់គេមែន អាចអោយចូលក្រុមពាលបាន!!!​ ហេស ហេ

ពិត​មែន​ឫ? សុំ​ចូល​ក្រុម​ក្មេង​ពាល​ផង​ចឹង​ 😀

អីយ៉ាស់ ដើប្រូម៉ូត ក្រុមទៀត! ចៃដន្យញ៉ុមមានក្រុមក្មេងស្រែហើយ, អត់បានចូលរ៉េ ក្រុមក្មេងពាលហ្នឹង ខ្លាចតាគេចាប់ថា ក្មេងទំនើងអីទៅ យ៉ាប់ប៉ាដោយ!

ហាហា! មានអី! គ្រាន់តែចូលតើមិនមែន ទៅបង្កររឿងឯណា! យ៉ាប់មែនក្មេងស្រែ អាធ្លាប់ទៅឆ្លុះកង្កែបជាមួយគ្នាសោះហ្នឹង៎

ហេស ហេស…បើមិនផាគ្នាឯង ផាអ្នកណា?

ពិរោះ! ប៉ុន្ដែពេលមានបទថ្មី កុំភ្លេចប្រាប់ផង។

បាទៗ!​ រីក​រាយ​នឹង​ចែក​រំលែក​ជានិច្ច ហើយ​សូម​អរគុណ​ចំពោះ​ការ​ស្ដាប់​ចម្រៀង​ខ្ញុំ​!

សូមសរសើរត្រង់ថា ចេះប្រើរបស់ធម្មតាៗ បង្កើតរបស់ល្អ។

អរគុណច្រើន​! វ៉ាន់ឌី​យ៉ា

លូយតើ
ខ្ញុំក៏ចូលចិត្តច្រៀងដែល តែច្រៀងតាតាមបស់គេទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,455 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

Top Clicks

  • មិន​មាន
%d bloggers like this: