Aznin's ប្លុក

ជិតដល់ថ្ងៃអវសានរបស់​ផលិតកម្ម​ពូកែ​ចម្លង​ពី​គេ

Posted on: ខែកញ្ញា 14, 2010

អស់​កាល​ជាង​ ៤​ទសវត្ស​ ដែល​ខ្មែរ​បាត់បង់​ធនធាន​មនុស្ស​សំខាន់​ក្នុង​ប្រទេស ដែល​ធ្វើ​គ្រប់​វិស័យ​មាន​ការ​ធ្លាក់​ចុះ វិស័យសិល្បៈជា​វិស័យមួយ​ផ្នែក​ដ៏សំខាន់ វាមិន​មែន​បម្រើ​ផល​ប្រយោជន៍សម្រាប់​តែ​ការ​កំសាន្ត​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ជា​អត្តសញ្ញាណ​ឆ្លុះ​បញ្ចាំង​ពីសង្គម ក៏ដូចជា​មុខមាត់​របស់​ប្រទេស​ជាតិ​ផងដែរ​ ដែល​អាច​ធ្វើឲ្យ​ប្រទេស​ដទៃ​ស្គាល់ពី​យើង តាមរយៈសិល្បៈ​ ដូចជា​ខ្សែភាព​យន្ត​ និង​បទចម្រៀងជា​ដើម។

ចាប់តាំងរបប​ប៉ុលពត​បាន​បញ្ចប់​ទៅ​ ខ្មែរ​មិន​សូវ​បាន​បង្កើត​ស្មាដៃចម្រៀង​​អ្វីដែល​ជា​មុខមាត់របស់ខ្លួនទេ​ ផ្ទុយ​ទៅ​ព្យាយាម​បំបាត់​អ្វី​ដែល​ខ្លួន​មាន​ហើយ​ចម្លង​តាម​គេ​ទាំង​ស្រុង ដោយ​គ្មាន​បាន​គិត​អ្វីច្រើន​ ក្រៅតែ​ពី​វិធីសាស្រ្ត​ធ្វើ​ម៉េច​កើប​លុយ​ឲ្យ​បាន​ច្រើន ចង់​គេ​រិះគន់​ថា​ម៉េច​ថា​ទៅ ។ គិតតែ​ពី​បរិមាណ មិនបាន​គិត​ពីគុណ​ភាព។

តាមរយៈ​អត្ថបទ​ ក្រុម​ហ៊ុនផលិតចំរៀងនៅកូរ៉េ ត្រៀមប្តឹងផលិត​កម្ម KH ពីបទលួចចម្លងបទ​ចំរៀងនិងស្ទីលរាំ ដែល​ចុះ​ផ្សាយ​នៅ​ព័ត៌មាន​កោះ​សន្តិភាព ដែល​ក្រុមហ៊ុន SM របស់កូរ៉េ​ត្រៀម​នឹង​ធ្វើ​ការ​ប្តឹង​ក្រុមហ៊ុន KH Promotion ស្តីពីការ​ពីបទលួចចម្លងបទ​ចំរៀង​និងស្ទីលរាំ នេះ​ប្រ​ហែល​ជា​ការ​ព្រមាន​ជា​គំរូ​ដល់​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ ដែល​កំពុង​តែ​ចម្លង​ស្ទីល​ពី​គេ​យកមក​រកស៊ី​យ៉ាង​ចាស់​ដៃ​ យក​មក​ធ្វើ​អាជីវកម្ម។

និយាយ​ពីការ​ចម្លង​គេ​វា​មិនចេះ​ចប់​ទេ​ ក៏ប៉ុន្តែ​សូមរក្សាសិទ្ធិ​ម្ចាស់​ដើម បើ​យើង​មិន​បាន​យក​វា​មកកែច្នៃ​នោះ តែ​ក៏មិន​គួរ​យក​មក​ធ្វើ​អាជីវកម្មដែរ បទ​កូរ៉េ​ពិត​ជា​ពិរោះ​មែន​ គួរឲ្យ​ចង់ស្តាប់ សូម្បី​តែ​ខ្ញុំ​ក៏​បាន​ចម្លង​បទ​កូរ៉េ​​ តែ​កែប្រែទំនុកច្រៀងយកមក​ច្រៀងតាម​ជា​ភាសាខ្មែរ​ ដែល​បាន​ដាក់​ប្រកាស កាលពី​ប៉ុន្មាន​ខែ​មុន ថ្វី​ត្បិត​ថា​បាន​ដាក់ចំណង​ជើង​ថា​ចេញ​លក់ហើយក៏ដោយ​ តែ​គ្រាន់​ដើម្បី​ទាក់ទាញ​ទេណា:-D ខ្ញុំ​មិន​បានយក​មក​ធ្វើ​អាជីវកម្ម​ទេ ។

ដល់​ពេល​ភ្ញាក់​រលឹកហើយ​ខ្មែរ​ ជិត2011 ហើយ​ល្មមរៀន​បង្កើត​អ្វីដែល​ជា​របស់​ខ្លួន​ហើយ​ឈប់ចម្លង​ពីគេ​ទៀត​ ខ្មាស់​ប្រទេស​ជិត​ខាង​យើង​ផង​ ។ បង្កើត​បាន​ប៉ុណ្ណា យក​ប៉ុណ្ណឹង​ទៅ​ទោះ​បីជា​មិនសូវ​ល្អ​ក៏ដោយ តែ​ក៏​វា​ជា​ស្នា​ដៃ​យើង​ដែរ។

Advertisements

12 ចំលើយ to "ជិតដល់ថ្ងៃអវសានរបស់​ផលិតកម្ម​ពូកែ​ចម្លង​ពី​គេ"

មិនដែលបានមើលចំរៀងខ្មែរអីម៉ាតិចផង!! មិនដឹងគេធ្វើអីខ្លះទេ!!!

អាសូរ​តែ​ចម្លង​ពី​គេ​មក​រាំ​ដូចគេ សម្លេង​បាន​ដូច​គេ​ចុះ មិនថា​អីទេ។ តែ​អន់​ក៏អន់ មើល​ភ្លាម​ចង់​តែស្រក់​ឈាម​តាម​ភ្នែក។៚

ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
-សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
-ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
http://www.childhelpline.org.kh/Defaultkh.aspx

ដូចមាន់អួលកន្ទក់!!!!!!

*កន្ទួក!!!!

I observed that all Cambodian productions have to their own songs and dancing style. At the present, young cambodian people like korean style therefore, some productions copied style from korea. And some songs were translated into Khmer as well.

ខ្មាស់​គេ​ណាស់!

អត់​ដឹង​អ្នក​ណា​ យក​វីដេអូ​ចំរៀង​គេ​យក​មក​ដាក់​ជា​បទ​ខ្មែរ តែ​អ្នកច្រៀង​ជា​ក្រុម​ចំរៀង​កូរ៉េ​ទៅ​វិញ។

គិតទៅអ្នកចំរៀងខ្មែរពេលច្រៀងបទរបស់គេ
អត់ចេះខ្មាស់ម្ចាស់បទដើមគេទេអីនិង?
ចឹងទេមិនចាំបាច់ដាក់អ្នកចំរៀងទេ
សូមកែដាក់ថាអ្នកចំលងច្រៀងវិញទើបល្អ.

សូមជម្រាបជូនលោកបងៗអ្នកនិពន្ធ អាស់ច្រឡំ បងៗអ្នកចម្លងល្មមដុសខាតខួរក្បាលថ្មី​ ហើយលោកបង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,455 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

កំហុស ៖ Twitter គ្មានបានឆ្លើយ។ សូមរង់ចាំ ប៉ុន្មាននាទី និង សំរស់ (ចុច F5 លើក្តារចុច) ទំព័រនេះ។

Top Clicks

  • មិន​មាន
%d bloggers like this: