Aznin's ប្លុក

Archive for the ‘កំសាន្ត’ Category

សួស្តីអ្នកទាំងអស់គ្នា! តើ​ភូមិ​ WordPress មាន​អ្នកណាចេះ​លេង​ Game Online ខ្លះ? ខ្ញុំ​ចូល​ចិត្ត​ណាស់​ Game Online ខ្ញុំ​តែង​តែ​លេង​បន្ទាប់​ពីសម្រាក​ពីការងារ ដើម្បី Release Stress បង្កើនប្រាជ្ញា​ បង្កើន​ភាព​រហ័ស​រហួន​ ជាពិសេសខ្ញុំ​ចូលចិត្ត​ប្រភេទ​ Game MMORPG។

MMORPG (Massively multiplayer online role-playing game) ដែល​ប្រភេទ​ Game ផ្សង​ព្រេង​ទៅ​គ្រប់​ទីកន្លែង​ជួបទេសភាពប្លែកៗ វត្ថុចម្លែកៗ សត្វចម្លែកៗ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ហាក់ដូច​ជា​ចូល​ទៅ​ទីនោះ​ផ្ទាល់។

អ្នក​ប្រហែលជា​ធ្លាប់​ស្គាល់​ Game Online មួយ​ចំនួន​នៅ​ស្រុកខ្មែរដូច​ជា​ និស្ស័យ​ស្នេហ៍​ដាវទេព(JXII), បាញ់គ្នា (AK Online)  និង​ទើប​នឹង​ចេញ​ថ្មីៗនេះ​ Samkok Online(អន់ណាស់)។

ស្ទើ​រនឹង​ឆ្អែត​ឆ្អន់​ជាមួយ​ Game ស្រុក​ខ្មែរ​ព្រោះ​វា​សាំ​ដដែល​ៗ ហើយ​គេ​ Hack បាន​ទៀត ។ ឥឡូវ​ផ្លាស់​ប្តូរ​បរិយាកាស​ទៅ​លេង​ Game Server នៅ​ក្រៅ​ប្រទេស​វិញ​ ឃើញ​ថា​ Game គេ​មាន​ Graphic 3D ស្អាតៗ​ហើយ​យុទ្ធសិល្ប៍​គេ​ឡូយៗ​ទៀត ។

1. World of Kungfu គឺជា​ Game បូរាណ​ចិន​ប្រើ​ក្បាច់គុណ​កុងហ្វូ ជា​Game ដែល​ខ្ញុំ​ចូលចិត្ត​ជាង​ 😀

2. Talisman Online ជា​Game បែប​បូរាណ​ចិន​ដែរ​ Client ត្រឹម​តែ​ 300 mb មាន​ Skill ឡូយៗម៉ាស៊ីន​ល្មមៗ​ក៏​អាច​លេង​បាន​ដែរ

3. Rappelz ជាប្រភេទ Game បូរាណ​ Fantasy សម័យ​ Dinosaur មាន Graphic 3D ស្អាត​​ ហើយពេញ​និយមជាងគេ

Game ទាំង​ 3 នេះ​សុទ្ធ​តែ​ជាប់ Rank នៅ​ក្នុង​ចំណោម​ Game Online ទាំងអស់​ក្នុង​ពិភពលោក​ ព័ត៌មាន​បន្ថែម​សូម​មើល ទីនេះ

Advertisements

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,827 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

Top Clicks

  • មិន​មាន