Aznin's ប្លុក

Archive for the ‘ព័ត៌មាន​ទូទៅ’ Category

ដោយសារតែមានអតិថិជនកាន់តែច្រើនឡើង ក្រុមហ៊ុនផ្តល់សេវាកម្ម​ Internet Digi បាន​ផ្តល់​នូវ​កញ្ចប់សេវា​កម្ម Home Limited ចាប់ពី $12 ។ ដំបូង​ Digi ផ្តល់ត្រឹមតែ $12 = 1GB  បន្ទាប់មក $12 = 2GB ហើយ​កាន់​ភ្ញាក់​ផ្អើល​ ដែល​ខ្ញុំ​បាន​ដឹង​ដំណឹង​នេះ​តាមរយៈ​និមល គឺ $12 = 4GB Double suprise ខ្ញុំណាស់ 😀 ព្រោះថា​ជាអ្វី​ដែល​ខ្ញុំ​រំពឹង​ទុកជាយូរហើយ ។

សង្ឃឹម​ថា Digi នឹង​បន្តផ្តល់​ Double + Double Size ទៀត នៅថ្ងៃខាងមុខទៀត  😀 ។ ឧទាហរណ៍ $12 = 8GB អីចឹងទៅ 😀 ។

ខ្ញុំមាន​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ណាស់ជាមួយសេវាកម្ម Digi នេះ​ ដោយ​ប្រើ​គ្មាន​រអាក់​រអួល​ហើយ​មានតម្លៃ​សមរម្យ​សម្រាប់​ Home User ព្រម​ទាំង​មាន​កញ្ចប់សេវាកម្ម​ ដែលឥតគិតថ្លៃ ជាច្រើន ។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់ Digi.com.kh ។

Advertisements

ព្រឹកម៉ិញ​បាន​បើក​វេបសាយ​មួយ​ដោយ​ចៃដន្យ​ ដែលអាច​ឲ្យ​យើង​រក​លុយ​ដោយ​គ្រាន់​តែ​ចុច​អាន​ អត្ថបទ​ហើយ​ rate ភ្លាម​ យើង​នឹងទទួល​បាន​លុយ​ភ្លាម​ក្នុង Balance ហើយ​នៅ​ពេលដែល​បាន​ $50 យើង​អាច​បញ្ចូន​ទៅ​​ Visa card តាម Paypal Account បាន។

http://www.readbud.com/

គ្រាន់​តែ​មើល​ហើយ​ចាប់អារម្មណ៍​ណាស់ ចង់​សាក​ល៍​មើល ​ចុចលេងៗ​ឥឡូវ​បាន​ $1 ហើយ 😀 ។​ ចាំ​មើលបាន​ $50 ចាំ​បញ្ជូនទៅ​ Paypal បើសិន​ជា​បាន​លុយ​មែន​ ចាំខ្ញុំប្រាប់​អ្នកទាំងអស់គ្នា​ម្តងទៀត ។

តើមាន​អ្នក​ណាធ្លាប់បាន​លុយ​ពី​សេវាកម្មនេះហើយ​ឬនៅ? បើ​វាជាការ​ពិត​ជួយប្រាប់ខ្ញុំ​ផង៕

ថ្ងៃ​ដែលទន្ទឹង​រង់ចាំជិតមកដល់​ហើយ ឆ្នាំនេះខ្ញុំ​កក់ទុកមុនថ្ងៃសៅ អាទិត្យ​សប្តាហ៍នេះ អត់ទៅ​ណាទេ ញ៉ាំបាយឲ្យឆ្អែតរង់ចាំពេលវេលាទៅ Barcamp ក្នុងមួយឆ្នាំមានម្តង ក្នុងម្តងមាន ២ ថ្ងៃ កុំភ្លេចចូលរួមណា! ប្រយ័ត្ន​ស្តាយក្រោយ! 😀

banner

សេវាកម្ម​មួយ​ទៀត​របស់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម Internet DIGI គឺ​ DIGIBOX ដែលជា​Website មួយរបស់ក្រុមហ៊ុន DIGI ដែល​អាច​ឲ្យយើង​កំសាន្តជាមួយ Video, Audio, Picture, Blog…etc មិនត្រឹមតែប៉ុណ្ណោះថែមអាច​ Upload បានទៀតផង។ សម្រាប់​អ្នក​ប្រើ​ប្រាស់​របស់ DIGI អាចប្រើ​ប្រាស់​ និងចែករំលែកក្នុងល្បឿនយ៉ាងលឿន​ហួសពីការស្មាន។

Tip: បើចង់ Download Videos or Audios ត្រូវបញ្ចូលកម្មវិធី Internet Download Manager (Support for IE, Mozilla 3.6)

នៅ​ភូមិ​ WordPress មានអ្នកណាប្រើ​ DIGI ខ្លះ​ បើមាន​កុំភ្លេច​​ចូល​ DIGIBOX ចែក​រំលែក​ Media ណាល្អៗ​ ផង អរគុណ!

កូនខ្មែរជាមួយនឹងសិល្បៈ​នៃ​ការ​ចែករំលែក

យប់​ម៉ិញនេះ! បន្ទាប់​ពីបាន​​ទស្សនា​ Promotion ថ្មី​របស់​អ៊ីនធឺណេត​ Cell Card ដែល​បាន​ផ្សាយ​ថា 50cent/day = Internet Unlimited ភ្លាម​ ក៏មិន​បង្អង់ ចាប់ទាញ​យក​ Modem មក​សាក​ធ្វើ​តេស​ភ្លាមៗ ឃើញ​ថា​ Speed លឿន​អស់​ស្ទះ​ Download បាន​ដល់​ទៅ 160KB/s ។ ហើយ​ក៏ដាក់​ Download ចោល​ ………

10 min ក្រោយ​មក <<Download interrupted>> អត់ដឹង​មូលហេតុ​អ្វី ស្រាប់តែចុច​មើល​ទឹក​ប្រាក់ 0.0 cent ធ្វើ​ខ្ញុំ​ក្តៅ​ក្រហាយ​ជាខ្លាំង​ ទោះ​បី​អាកាស​ធាតុ​ត្រជាក់​យ៉ាង តែ​ធ្វើ​ចិត្ត​ក្តៅ​ឆេះ​ឆួល ។

លុះ​ព្រឹក​ឡើង​មិន​បង្អង់​ទិញ​កាត $1 ដាក់​តេ​ទៅ​សួរ​ក្រុមហ៊ុន​ថា​វា​យ៉ាង​ម៉េច​ ស្រាប់តែ​គេ​ឆ្លើយថា​ Unlimited ហ្នឹង​ 50cent/day = 50MB ????? មាន​ន័យ​ថា​ម៉េចចេះ??

បង​ប្អូន​ជួយ​គិត​មើល​ Internet Unlimited តែ​កំណត់​​ MB ហី​ Promotion ឡប់អី​ចឹង?? បើ​គង់​អីចឹង​ដដែល​ ចាំ​បាច់​ប្រើ​ពាក្យ​ Unlimited ធ្វើ​អី?? ឬក៏​អ្នក​ដាក់​ពាណិជ្ជកម្ម​ហ្នឹង​អត់ចេះ IT ទេដឹង​ បាន​មិន​យល់​ពាក្យ​ Internet Unlimited????

ក្រសួងធនធានទឹក និងឧតុនិយម បាន​និយាយឲ្យដឹង នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១០ នេះថានៅភ្នំពេញ ​ក្នុងរយៈពេល​​ ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ អាកាសធាតុ បាន​ឡើងកម្តៅខ្លាំង ដូចជា ភ្នំពេញ កម្តៅបានឡើងដល់ ៣៩អង្សា ។ ហើយតំបន់ភាគ ពាយ័ព្យ នៃប្រទេសកម្ពុជា បាន​ឡើង​ដល់​៤១​អង្សា ។ ​បើប្រៀប​ធៀបទៅ នឹងឆ្នាំមុន​ឃើញថា នៅប្រទេសកម្ពុជា កំដៅកាន់តែក្តៅឡើងៗ ។

នាយកដ្ឋានឧតុនិយម បានអោយដឹងថ្ងៃទី១០ ឧសភា ឆ្នាំ២០១០នេះដែរថា ធាតុ អាកាស​ឆ្នាំនេះ ឡើង​កម្តៅប្រហែល ១ អង្សា បើប្រៀបធៀបទៅឆ្នាំមុន សម្រាប់ ។ តែនៅភ្នំពេញ កម្តៅកើនឡើងមិនដល់ ១ អង្សាទេ ។ តាមប្រភពដដែលបាន ឲ្យដឹង ទៀតថា ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃទៀតនឹងមានភ្លៀងធ្លាក់មកច្រើន ។ ពេលនេះនៅខេត្តព្រះវិហារ មានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ។ នៅខេត្តព្រៃវែង និងភ្នំពេញ អាចនឹងចាប់ផ្តើម​មាន ភ្លៀងធ្លាក់ក្នុងរយៈពេល ៤ ថ្ងៃទៀត ដល់ពេលនោះ ធាតុអាកាសនឹងចុះត្រជាក់វិញ ។

តាមការប្រកាសរបស់ នាយកដ្ឋានឧតុនិយមឃើញថា នៅទីក្រុង​ភ្នំពេញ​នៅតែ​ក្តៅដូច្នោះ ប្រជាជនគួរប្រុងប្រយ័ត្ន ​ពិសេស សត្វពាហណៈ និងកុមារ ។ គួរអោយព្រួយបារម្ភចំពោះ តំលៃភ្លើងអគ្គីសនីដែលមាន តំលៃខ្ពស់នៅ​ប្រទេសយើង ប្រសិនជា ភ្លើងអគ្គីសនី មានតំលៃថោក អាកាសធាតុក្តៅ ក៏មិនគួរអោយព្រួយ​បារម្ភ​ដែរ។

ដកស្រង់ពី camnews.org

សូមបងប្អូន​ប្រយ័ត្នប្រយែង​ និង​បង្ការ​ខ្លួន​ ដើម្បី​ជៀសវាង​ជំងឺ​រាតត្បាត​ផ្សេងៗ

បំណង​ល្អ​ពី​នីន

វិធីសាស្ត្រ រៀបចំស្រាវជ្រាវ ក្នុងពេលកំណត់ជាក់លាក់ ណាមួយ​ត្រូវបាន​ជ្រើស​រើស​យក​សិក្សា បែប​បរិមាណវិស័យ ពិពណនា សំរាប់ថ្ងៃបុណ្យ​សង្សារនៅឆ្នាំ២០១០ ហេតុនេះ​ហើយការជើសរើសគំរូ សំណាក​ជាក្រុមៗតាមតំបន់គោលដៅ ត្រូវបានយក​មកប្រើ ជាដំបូងសំរាប់ជួបសំភាសន៍​ផ្ទាល់តែម្តង ។ កំរង​សំណួរ​ត្រូវបាន​ចែកចេញ​ជា​បួនប្រភេទ សំរាប់ក្រុម យុវវ័យ អាយុចាប់​ពី១៥ដល់២៤ឆ្នាំ ដែលមាន​ទ្រព្យ​សម្បត្តិ​គួរសម​មានចំនួនសារុប៤៥៨នាក់រស់នៅទីក្រុងភ្នំពេញ គឺយុវវ៍យជាប្រុស មានគូ​សង្សារ យុវវ័យ​ជាប្រុសគ្មានគូ​សង្សារ​ យុវវ័យជានារីមានគូ​សង្សារ និងយុវវ័យ ជានារីគ្មានគូរ សង្សារ។ ដោយសារ​សំនួរអាចធ្វើអោយ​ប៉ះពាល់​អារម្មណ៍របស់អ្នកផ្តល់​ចំលើយ​ដូច្នេះ​ទើបប្រើវិធី​សាស្ត្រផ្តល់កំរងសំណួរទៅពួក គាត់បំពេញ ដោយខ្លួនឯង ។

អានបន្ត »


គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,659 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter