Archive for the ‘រឿងរ៉ាវខ្ញុំ’ Category
គ្រាន់តែអានបានលុយ!
Posted ខែតុលា 12, 2010
on:ព្រឹកម៉ិញបានបើកវេបសាយមួយដោយចៃដន្យ ដែលអាចឲ្យយើងរកលុយដោយគ្រាន់តែចុចអាន អត្ថបទហើយ rate ភ្លាម យើងនឹងទទួលបានលុយភ្លាមក្នុង Balance ហើយនៅពេលដែលបាន $50 យើងអាចបញ្ចូនទៅ Visa card តាម Paypal Account បាន។
គ្រាន់តែមើលហើយចាប់អារម្មណ៍ណាស់ ចង់សាកល៍មើល ចុចលេងៗឥឡូវបាន $1 ហើយ 😀 ។ ចាំមើលបាន $50 ចាំបញ្ជូនទៅ Paypal បើសិនជាបានលុយមែន ចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាម្តងទៀត ។
តើមានអ្នកណាធ្លាប់បានលុយពីសេវាកម្មនេះហើយឬនៅ? បើវាជាការពិតជួយប្រាប់ខ្ញុំផង៕
សរុបបទចម្រៀងដែលខ្ញុំបានច្រៀង
Posted ខែតុលា 5, 2010
on:- In: ចម្រៀងឡូយ | រឿងរ៉ាវខ្ញុំ
- 3 Comments
សរុបបទចម្រៀងដែលខ្ញុំបានតែង និងច្រៀង ឥឡូវចែកគ្នាស្តាប់ កុំឲ្យអផ្សុកពេលភ្ជុំបិណ្ឌ! Silvanin Song Pack(Full)
ទាញយក
CellCard unlimited ស្អីវា ???
Posted ខែសីហា 4, 2010
on:យប់ម៉ិញនេះ! បន្ទាប់ពីបានទស្សនា Promotion ថ្មីរបស់អ៊ីនធឺណេត Cell Card ដែលបានផ្សាយថា 50cent/day = Internet Unlimited ភ្លាម ក៏មិនបង្អង់ ចាប់ទាញយក Modem មកសាកធ្វើតេសភ្លាមៗ ឃើញថា Speed លឿនអស់ស្ទះ Download បានដល់ទៅ 160KB/s ។ ហើយក៏ដាក់ Download ចោល ………
10 min ក្រោយមក <<Download interrupted>> អត់ដឹងមូលហេតុអ្វី ស្រាប់តែចុចមើលទឹកប្រាក់ 0.0 cent ធ្វើខ្ញុំក្តៅក្រហាយជាខ្លាំង ទោះបីអាកាសធាតុត្រជាក់យ៉ាង តែធ្វើចិត្តក្តៅឆេះឆួល ។
លុះព្រឹកឡើងមិនបង្អង់ទិញកាត $1 ដាក់តេទៅសួរក្រុមហ៊ុនថាវាយ៉ាងម៉េច ស្រាប់តែគេឆ្លើយថា Unlimited ហ្នឹង 50cent/day = 50MB ????? មានន័យថាម៉េចចេះ??
បងប្អូនជួយគិតមើល Internet Unlimited តែកំណត់ MB ហី Promotion ឡប់អីចឹង?? បើគង់អីចឹងដដែល ចាំបាច់ប្រើពាក្យ Unlimited ធ្វើអី?? ឬក៏អ្នកដាក់ពាណិជ្ជកម្មហ្នឹងអត់ចេះ IT ទេដឹង បានមិនយល់ពាក្យ Internet Unlimited????
ទីបំផុតភ្លៀងធ្លាក់ហើយ!
Posted ខែមីនា 26, 2010
on:មួយរយៈនេះវាក្តៅអឺយ ក្តៅសឹងទៅណាមិនកើតសោះ!
យប់មិញភ្លៀងធ្លាក់ មានផ្លេកបន្ទោរទៀត ធ្វើឲ្យខ្ញុំខ្លាចគេងមិនលក់សោះ 😦
ប្រហែលមានព្យុះនៅទីណាមិនដឹង?
- In: ព័ត៌មានទូទៅ | រឿងរ៉ាវខ្ញុំ | ស្នេហា
- 1 Comment
នៅសល់តែប៉ុន្មានថ្ងៃទៀត ថ្ងៃនៃក្តីស្រឡាញ់មកចូលមកដល់ ឲ្យតែដល់ថ្ងៃមិនថាឆ្នាំណាទេ ខ្ញុំតែងតែមានអារម្មណ៍សប្បាយជានិច្ច គឺជាថ្ងៃពិសេសណាស់សម្រាប់ខ្ញុំ ។ នៅពេលថ្ងៃនោះចូលមកដល់ខ្ញុំមានអារម្មណ៍ ពិភពលោកស្រស់ស្អាតហាក់ខុសធម្មតា ក្រឡេកមើលម្នាក់ៗ ព្យាយាមធ្វើអ្វីៗ គ្រប់បែបយ៉ាងដើម្បីផ្គាប់ចិត្តមនុស្សដែលខ្លួនស្រឡាញ់ ។
១៤ កុម្ភៈ ឆ្នាំនេះ ពិតជាក្រហមខុសពីឆ្នាំមុនៗទៀត ព្រោះដោយហេតុជាន់ជាមួយនឹងថ្ងៃចូលឆ្នាំចិនផង លាយឡំជាមួយផ្កាកូឡាបពណ៌ក្រហម ធ្វើឲ្យទីក្រុងភ្នំពេញ នឹងពោរពេញទៅដោយពណ៌ក្រហម ។ អានបន្ត »
Say Goodnight មុនពេលចូលគេង
Posted ខែសីហា 19, 2009
on:- In: ចម្រៀងឡូយ | រឿងរ៉ាវខ្ញុំ
- 3 Comments
1.រាត្រីស្ងាត់បក់ផាត់ដំណក់សន្សើមមកផ្សើមរាងកាយ មានក្លិនផ្ការសាយរសាត់មកប៉ះនាសារ។
2.ក្លិនក្រអូបស្រោចស្រពពេញប្រាណមិនបានបំបាត់ទុក្ខា ចង់ដឹងថាជីវ៉ាពេលនេះកំពុងធ្វើអ្វី??
– ព្រោះនឹកអូនពេក ចិត្តសង្វេគម្នាក់ឯង ក្តីព្រួយចម្បែងកុំឲ្យកើតមានលើអូន។
R1.បងទូរស័ព្ទស្តាប់សូរសៀង តើអូនគេងហើយឫនៅ? ទោះបីដឹងថា អាធ្រាតយប់ជ្រៅ ចិត្តនៅបារម្ភនឹងថ្លៃ។
R2.ត្រឹមរ៉ាយរ៉ាប់ជីវ៉ា ឃ្លាមួយថា Say Good Night សូមសុបិនល្អនាវេលានេះ ជៀសបានទុក្ខសោកទាំងពួង។
3.សូមបិទភ្នែករំលែកអារម្មណ៍នេះនឹងព្រលឹងបងផង ក្នុងបេះដូងបងព្រួយបារម្ភអូនគ្រប់វេលា។
4.ពេលអូនគេងលង់លក់ដំណេកបងលែងសង្វេគគ្រាំគ្រា ស្តាប់សម្លេងពុំងារមុនគេងក៏បងអស់ចិត្ត។
មតិក្តៅៗ