Aznin's ប្លុក

Archive for the ‘ស្នេហា’ Category

What’s missing in H__RT? EA or U?
Pick EA & you’ll get a heart! If
u pick U, you’ll get hurt! I’d pick
U coz it’s better to get hurt than have
a heart without U.

ពាក្យ​មួយ​ប្រ​យោគ​ខាង​លើ​មាន​ន័យ​ខ្លាំង​ណាស់​ ដែល​យើង​គួរ​តែ​ចង់​ចាំ​ នៅ​ពេល​ដែល​យើងដាក់​ចិត្ត​​ស្រឡាញ់អ្នក​ណា​ម្នាក់​ហើយ ទោះ​បីជាង​ដឹង​ថា​យើង​នឹង​ឈឺចាប់​ប្រសិន​បើ​ស្រឡាញ់​គេ​ម្នាក់​នោះ ទោះ​បី​ជា​ដឹង​ខ្លួន​ថា​មិន​អាច​ទៅ​រួច​​ ក៏​នៅ​តែ​ខំ​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​ ទោះ​បី​ដឹង​ថា​គេ​មាន​គុណ​វិបត្តិ​ច្រើន​ ឫ​ក៏​តិច​ក៏​ខ្លួន​មិន​ខ្វល់ នៅ​តែ​ព្យា​យាម​ឲ្យ​ដល់​ទី​បំផុត សុខរើស​យក​ការ​​ឈឺ​ចាប់ល្អ​ជាង​មាន​បេះដូង​ទទេ​តែ​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ នេះ​ហើយ​ជា​អត្ថន័យ​នៃ​ក្តី​ស្រឡាញ់​ដែល​គ្មាន​លក្ខខណ្ឌ !

Advertisements

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​មកចូល​មកដល់ ឲ្យ​តែ​ដល់​ថ្ងៃ​មិនថា​ឆ្នាំ​ណាទេ ខ្ញុំ​តែង​តែ​​មាន​អារម្មណ៍​សប្បាយ​ជានិច្ច គឺ​ជា​ថ្ងៃ​ពិសេសណាស់​សម្រាប់ខ្ញុំ ។ នៅ​ពេល​ថ្ងៃ​នោះ​ចូល​មក​ដល់​ខ្ញុំមាន​អារម្មណ៍​ ពិភពលោកស្រស់ស្អាត​ហាក់​ខុស​ធម្មតា ក្រឡេក​មើល​ម្នាក់ៗ ព្យាយាម​ធ្វើ​អ្វីៗ គ្រប់​បែបយ៉ាង​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។

១៤ កុម្ភៈ ឆ្នាំនេះ ពិត​ជា​ក្រហម​ខុស​ពីឆ្នាំ​មុនៗទៀត ព្រោះ​ដោយហេតុ​ជាន់​ជាមួយ​នឹង​ថ្ងៃ​ចូល​ឆ្នាំចិនផង​ លាយឡំ​ជាមួយ​ផ្កាកូឡាប​ពណ៌ក្រហម ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ នឹង​ពោរ​ពេញ​ទៅ​ដោយ​ពណ៌ក្រហម ។ អានបន្ត »

តើ​មនុស្ស​យើង​នៅ​លើ​លោក​កើត​មនុស្ស​ដើម្បី​ធ្វើ​អ្វី ក្រៅ​តែ​ពី​ញុំា ញុំា​ហើយ​ដេក ដេក​ហើយ​ញុំា អត់​មាន​អី​ញុំា​ត្រូវ​ទៅ​ធ្វើ​ការ​ដើម្បីរក​លុយ​មក​ទិញអី​ញុំា​មែនទេ? ចុះ​រឿង​ស្នេហា​វិញ​ គិត​យ៉ាង​ម៉េច​ដែរ?

តាម​ពិត​ទៅ​មនុស្ស​កើត​មក​ត្រូវ​តែ​មាន​ស្នេហា​ មិន​អាច​ខ្វះ​បាន​ឡើយ ស្នេហា​មាន​ទាំង​ផល​ល្អ​ និង​ផល​អាក្រក់ បើ​ស្នេហា​ល្អូក​ល្អើន យល់​ចិត្ត​គ្នា នោះគឺ​មាន​ផល​ល្អ​ហើយ តែ​បើ​ស្នេហា​មិន​ចុះ​សម្រុង​ មិន​យល់​ចិត្ត​គ្នា​ នោះ​ហើយ​ជា​ផល​អាក្រក់។

មាន​អ្នក​ខ្លះ​មិនធ្លាប់​មាន​ស្នេហា គិត​តែ​ពីរៀន​សូត្រ រឿង​អនាគត​ទៅ​ថ្ងៃ​មុខ​ ល្អហើយ​ដែល​អាច​គិត​បែប​នេះ​ ព្រោះ​ថា​ពេល​មាន​សង្សារ គេ​ត្រូវ​មាន​លទ្ធ​ភាព និង​ពេល​វេលា​គ្រប់​គ្រាន់​សិន​ ដើម្បី​ធ្វើ​ឲ្យ​ក៏ដោយ​កុំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​សិក្សា​របស់​គេ ។

អ្នក​ខ្លះ​ធ្លាប់​ខូច​ចិត្ត​នឹង​រឿង​ស្នេហា​ ក៏​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឯកា បាត់​បង់​ជំនឿ​ជាក់​លើ​ខ្លួន​​ឯង ហើយ​ចង់​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ ព្យាយាម​នៅ​ជាមួយ​អ្នក​ផ្សេង ដើរ​លេង​ជាមួយគេ ​ទោះ​បី​ជា​ខ្លួន​មិន​ស្រឡាញ់​គេ​ក៏​ដោយ​ ក៏​ព្យាយាម​លួង​លោម​ខ្លួន​​ឯង ដោយ​ធ្វើ​ជា​ស្រឡាញ់​គេ​ តែ​ទីបំផុត​គឺ​ខ្លួន​គេ​ធ្វើ​បាប​ខ្លួន​ឯង​ទៅ​វិញ​ទេ​ ព្រោះ​តែខ្លួន​យក​អ្នក​ផ្សេង​ដើម្បី​បន្លប់​ភាព​អផ្សុក​តែ​ប៉ុណ្ណោះ រឿង​នេះនៅ​តែ​មិន​អាច​ជួយ​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ឯកា​បាន​ឡើយ ។ អានបន្ត »

នៅ​ក្នុង​ភូមិដ៏តូច​មួយ ដែលមាន​ទេស​ភាព​ស្រស់ស្អាត​ជាប់​នឹង​មាត់​សមុទ្រ មានគួសង្សារ​មួយគួ រៀងរាល់​ថ្ងៃ​ពួកគេ​តែងតែ​ទៅ​ឆ្នេរ​ ដើម្បីមើល​ថ្ងៃ​លិច​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ពួកគេ​ញញឹម​ទៅ​រក​គ្នា​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ ចេញ​ពី​បេះ​ដូង​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​នៃស្នេហា​យុវវ័យ​មួយ​គូ​នេះ។

ថ្ងៃ​មួយ​នារី​នោះ​បាន​ជួប​ឧបទ្ទវហេតុ​ដ៏ធ្ងន់ធ្ងរ​ វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ នាង​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ប៉ុនែ្ត​នាង​មិន​អាច​ដឹង​ខ្លួន​ជា​រៀង​រហូត។ ជា​រៀង​រាល់​ថ្ងៃ​បុរស​នោះ​​តែង​តែ​នៅ​ក្បែរ​នាង​មើល​ថែ​នាង។​​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ នាងនៅ​តែ​មិន​ទាន់​ដឹង​ខ្លួន ប៉ុនែ្ត​បុរស​នោះ​មិន​ដែលនឿយហត់​ក្នុង​ការ​មើល​ថែនាងទេ។ អានបន្ត »

មាន​បុរស​ពិការ​ភែ្នកម្នាក់​​ ដែលត្រូវបានសង្គមបោះបង់ចោល លើកលែងតែមនុស្ស​ស្រី​ម្នាក់​ នាងមានចរិតល្អ​មិនដែលម៉ាក់ងាយគាត់ទេ ហើយតែងតែថែរក្សាគាត់ជាដរាប​ បុរសនោះ​បាននិយាយប្រាប់នារីនោះថា​ ប្រសិន​បើគាត់​មានឱកាស​បាន​មើលឃើញ​ពិភពលោក​សារជាថ្មី គាត់នឹងរៀបការជាមួយនាងនោះ។

ថ្ងៃមួយ​មានមនុស្សម្នាក់បានបរិចាគ​ភ្នែកមួយគូទៅឲគាត់ ហើយ​គាត់សប្បាយ​ចិត្តខ្លាំង​ណាស់​​នៅថៃ្ង​នោះ មនុស្សទីមួយដែលគាត់មើលឃើញគឺជារូបនាង ប៉ុនែ្ត​គាត់រន្ធត់​ចិត្ត​ព្រោះ​នាង​​ក៏​ជា​មនុស្ស​ពិការ​ភ្នែកដែរ​ បន្ទាប់មក​នាងក៏សួរថា តើពួក​យើង​រៀបការ​​បាន​ទេ? គាត់​បដិសេធ​​មិន​រៀបការ​​​ជាមួយនាង​ ហើយប្រមាថ​​មើលងាយ​នាង​ជាច្រើន​ ។

Tear@

ទីបំផុត! នាងអស់សង្ឃឹមយ៉ាងខ្លាំង ហើយក៏​សម្រេចចិត្ត​ដើរចេញ​ទាំង​ទឹកភ្នែក​ ដោយ​បានទុក​សំបុត្រ​មួយច្បាប់ថា សូមថែរក្សាភែ្នករបស់ខ្ញុំផង!​ អូនស្រឡាញ់​បង​ណាស់!

ព្រោះតែការស្រលាញ់ នាងសុខចិត្តលះបង់ភ្នែកទៅឲបុរសជាទីស្រលាញ់របស់​ខ្លួន​​​ តែចុងបពា្ចប់នាងបានមកវិញនូវក្តីឈឺចាប់!!

ដូច្នេះហើយមុននឹងសន្យាចំពោះនរណា​ សូមគិតឲបានច្បាស់ បើមិនច្បាស់សូម​កុំសន្យា។


គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,827 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

Top Clicks

  • មិន​មាន