Aznin's ប្លុក

សួស្តីអ្នកទាំងអស់គ្នា! តើ​ភូមិ​ WordPress មាន​អ្នកណាចេះ​លេង​ Game Online ខ្លះ? ខ្ញុំ​ចូល​ចិត្ត​ណាស់​ Game Online ខ្ញុំ​តែង​តែ​លេង​បន្ទាប់​ពីសម្រាក​ពីការងារ ដើម្បី Release Stress បង្កើនប្រាជ្ញា​ បង្កើន​ភាព​រហ័ស​រហួន​ ជាពិសេសខ្ញុំ​ចូលចិត្ត​ប្រភេទ​ Game MMORPG។

MMORPG (Massively multiplayer online role-playing game) ដែល​ប្រភេទ​ Game ផ្សង​ព្រេង​ទៅ​គ្រប់​ទីកន្លែង​ជួបទេសភាពប្លែកៗ វត្ថុចម្លែកៗ សត្វចម្លែកៗ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ហាក់ដូច​ជា​ចូល​ទៅ​ទីនោះ​ផ្ទាល់។

អ្នក​ប្រហែលជា​ធ្លាប់​ស្គាល់​ Game Online មួយ​ចំនួន​នៅ​ស្រុកខ្មែរដូច​ជា​ និស្ស័យ​ស្នេហ៍​ដាវទេព(JXII), បាញ់គ្នា (AK Online)  និង​ទើប​នឹង​ចេញ​ថ្មីៗនេះ​ Samkok Online(អន់ណាស់)។

ស្ទើ​រនឹង​ឆ្អែត​ឆ្អន់​ជាមួយ​ Game ស្រុក​ខ្មែរ​ព្រោះ​វា​សាំ​ដដែល​ៗ ហើយ​គេ​ Hack បាន​ទៀត ។ ឥឡូវ​ផ្លាស់​ប្តូរ​បរិយាកាស​ទៅ​លេង​ Game Server នៅ​ក្រៅ​ប្រទេស​វិញ​ ឃើញ​ថា​ Game គេ​មាន​ Graphic 3D ស្អាតៗ​ហើយ​យុទ្ធសិល្ប៍​គេ​ឡូយៗ​ទៀត ។

1. World of Kungfu គឺជា​ Game បូរាណ​ចិន​ប្រើ​ក្បាច់គុណ​កុងហ្វូ ជា​Game ដែល​ខ្ញុំ​ចូលចិត្ត​ជាង​ 😀

2. Talisman Online ជា​Game បែប​បូរាណ​ចិន​ដែរ​ Client ត្រឹម​តែ​ 300 mb មាន​ Skill ឡូយៗម៉ាស៊ីន​ល្មមៗ​ក៏​អាច​លេង​បាន​ដែរ

3. Rappelz ជាប្រភេទ Game បូរាណ​ Fantasy សម័យ​ Dinosaur មាន Graphic 3D ស្អាត​​ ហើយពេញ​និយមជាងគេ

Game ទាំង​ 3 នេះ​សុទ្ធ​តែ​ជាប់ Rank នៅ​ក្នុង​ចំណោម​ Game Online ទាំងអស់​ក្នុង​ពិភពលោក​ ព័ត៌មាន​បន្ថែម​សូម​មើល ទីនេះ

Advertisements

នេះ​ជា​បទ​ទើប​នឹង​ចេញ​ថ្មី​របស់​តារាចម្រៀង​កូរ៉េ​ដែល​ខ្ញុំ​ចូលចិត្ត

អានបន្ត »

យប់​ម៉ិញនេះ! បន្ទាប់​ពីបាន​​ទស្សនា​ Promotion ថ្មី​របស់​អ៊ីនធឺណេត​ Cell Card ដែល​បាន​ផ្សាយ​ថា 50cent/day = Internet Unlimited ភ្លាម​ ក៏មិន​បង្អង់ ចាប់ទាញ​យក​ Modem មក​សាក​ធ្វើ​តេស​ភ្លាមៗ ឃើញ​ថា​ Speed លឿន​អស់​ស្ទះ​ Download បាន​ដល់​ទៅ 160KB/s ។ ហើយ​ក៏ដាក់​ Download ចោល​ ………

10 min ក្រោយ​មក <<Download interrupted>> អត់ដឹង​មូលហេតុ​អ្វី ស្រាប់តែចុច​មើល​ទឹក​ប្រាក់ 0.0 cent ធ្វើ​ខ្ញុំ​ក្តៅ​ក្រហាយ​ជាខ្លាំង​ ទោះ​បី​អាកាស​ធាតុ​ត្រជាក់​យ៉ាង តែ​ធ្វើ​ចិត្ត​ក្តៅ​ឆេះ​ឆួល ។

លុះ​ព្រឹក​ឡើង​មិន​បង្អង់​ទិញ​កាត $1 ដាក់​តេ​ទៅ​សួរ​ក្រុមហ៊ុន​ថា​វា​យ៉ាង​ម៉េច​ ស្រាប់តែ​គេ​ឆ្លើយថា​ Unlimited ហ្នឹង​ 50cent/day = 50MB ????? មាន​ន័យ​ថា​ម៉េចចេះ??

បង​ប្អូន​ជួយ​គិត​មើល​ Internet Unlimited តែ​កំណត់​​ MB ហី​ Promotion ឡប់អី​ចឹង?? បើ​គង់​អីចឹង​ដដែល​ ចាំ​បាច់​ប្រើ​ពាក្យ​ Unlimited ធ្វើ​អី?? ឬក៏​អ្នក​ដាក់​ពាណិជ្ជកម្ម​ហ្នឹង​អត់ចេះ IT ទេដឹង​ បាន​មិន​យល់​ពាក្យ​ Internet Unlimited????

Mini Album “Restart Love” ចេញ​តាំង​ពី ២០០៨​ មាន​បទ​ខ្លះ​ជាន់​គ្នា​ជា​មួយ [M] ប៉ុន្តែ​ជា​បទ​ដែល​ខ្ញុំ​យក​មក​ច្រៀងមុន។

1. Friend Dowload

2. Make a wish Dowload

3. រក្សា​ស្នេហ៍​មុន​អូន​ប្រែចិត្ត Dowload

4. នៅចាំ Dowload

5. ហេតុអ្វី​ស្នេហា​បញ្ចប់ Dowload

និយាយរួម​ទៅ​ឲ្យ​តែ​ពេល​ណាទំនេរ ខ្ញុំ​ចូលចិត្ត​​និពន្ធ​ចម្រៀង​​យក​មក​ច្រៀង​លេង​ ដោយ​​យក​លំនាំតាម​បទ​ថៃ, កូរ៉េ, ចិន ​ជាដើម គ្រាន់​ជា​ការ​កែ​អផ្សុក​ និង​ទុក​ចែក​មិត្ត​ភក្តិ​ស្តាប់​លេង​ប៉ុណ្ណោះ។ រយៈពេល​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃនេះ​ តែងនិង​ច្រៀង​បាន​ ៤បទ ខ្ញុំ​ចេះតែ​ច្រៀង​ៗ​ទៅ​​ មិន​ពិរោះ​ទេ ចង់ចែក​រំលែក​ជួន​បងប្អូន​ WordPress ស្តាប់​លេង​ដែរ ។ ដោយ​នេះ​ជា Mini Album ទី៤​ របស់​ខ្ញុំ​ហើយ​ដែល​មាន​ ៤បទ​ដូចខាងក្រោម​នេះ 😀 ៖

Mini Album នេះមាន​ឈ្មោះថា “LOVE SHADE”

1. Wedding dress(Khmer) Download

2. លួច​ស្រឡាញ់​មិត្ត​ភក្តិ Download

3. U Download

4. បេះដូង​ឈឺផ្សា Download

ក្រសួងធនធានទឹក និងឧតុនិយម បាន​និយាយឲ្យដឹង នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១០ នេះថានៅភ្នំពេញ ​ក្នុងរយៈពេល​​ ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ អាកាសធាតុ បាន​ឡើងកម្តៅខ្លាំង ដូចជា ភ្នំពេញ កម្តៅបានឡើងដល់ ៣៩អង្សា ។ ហើយតំបន់ភាគ ពាយ័ព្យ នៃប្រទេសកម្ពុជា បាន​ឡើង​ដល់​៤១​អង្សា ។ ​បើប្រៀប​ធៀបទៅ នឹងឆ្នាំមុន​ឃើញថា នៅប្រទេសកម្ពុជា កំដៅកាន់តែក្តៅឡើងៗ ។

នាយកដ្ឋានឧតុនិយម បានអោយដឹងថ្ងៃទី១០ ឧសភា ឆ្នាំ២០១០នេះដែរថា ធាតុ អាកាស​ឆ្នាំនេះ ឡើង​កម្តៅប្រហែល ១ អង្សា បើប្រៀបធៀបទៅឆ្នាំមុន សម្រាប់ ។ តែនៅភ្នំពេញ កម្តៅកើនឡើងមិនដល់ ១ អង្សាទេ ។ តាមប្រភពដដែលបាន ឲ្យដឹង ទៀតថា ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃទៀតនឹងមានភ្លៀងធ្លាក់មកច្រើន ។ ពេលនេះនៅខេត្តព្រះវិហារ មានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ។ នៅខេត្តព្រៃវែង និងភ្នំពេញ អាចនឹងចាប់ផ្តើម​មាន ភ្លៀងធ្លាក់ក្នុងរយៈពេល ៤ ថ្ងៃទៀត ដល់ពេលនោះ ធាតុអាកាសនឹងចុះត្រជាក់វិញ ។

តាមការប្រកាសរបស់ នាយកដ្ឋានឧតុនិយមឃើញថា នៅទីក្រុង​ភ្នំពេញ​នៅតែ​ក្តៅដូច្នោះ ប្រជាជនគួរប្រុងប្រយ័ត្ន ​ពិសេស សត្វពាហណៈ និងកុមារ ។ គួរអោយព្រួយបារម្ភចំពោះ តំលៃភ្លើងអគ្គីសនីដែលមាន តំលៃខ្ពស់នៅ​ប្រទេសយើង ប្រសិនជា ភ្លើងអគ្គីសនី មានតំលៃថោក អាកាសធាតុក្តៅ ក៏មិនគួរអោយព្រួយ​បារម្ភ​ដែរ។

ដកស្រង់ពី camnews.org

សូមបងប្អូន​ប្រយ័ត្នប្រយែង​ និង​បង្ការ​ខ្លួន​ ដើម្បី​ជៀសវាង​ជំងឺ​រាតត្បាត​ផ្សេងៗ

បំណង​ល្អ​ពី​នីន

តើ​អ្នកណាខ្លះ​ធ្លាប់​តាមដាន​រឿងនេះ? និយាយ​ពី​រឿង​នេះ​ ខ្ញុំ​ចូលចិត្ត​ណាស់​ ល្អ​ទាំង​សាច់​រឿង​ ល្អ​ទាំង​បច្ចេកទេស​ ជាពិសេស​បង្កប់​នូវ​អត្ថន័យ​អប់​រំ​ស្នេហា​ល្អ​ៗជា​ច្រើន​ឆាក​ ទៀត​ផង ដូច​ជា​ការ​រង់ចាំ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៥០០ឆ្នាំ​ ការ​លះ​បង់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់….. ។ល។ តែ​គួរ​ឲ្យ​ស្តាយ​ដែល​មិនបាន​មើល​ភាគ​បញ្ចប់​ ព្រោះ​រវល់ពេក​ 😦 រឿង​នេះ​ពិត​ជា​ល្អ​សម្រាប់អ​ប់រំ​ផ្លូវ​ចិត្ត​យុវវ័យ 😀 ។

មេបីសាច​ដែល​ធ្លាប់​តែ​មាន​វិជ្ជាគុណ​ខ្លាំង​ជាង​គេ​ សប្បាយ​ជាង​គេ​ គឺ​ការ​ប្រយុទ្ធ​គ្នា​ជា​មួយ​មេ​ទ័ព​ឋាន​លើដែលខ្លាំង​ជាងគេ​ យល់​ថា​នៅលើលោកនេះ​ពិត​ជា​អផ្សុក ក្រៅ​តែ​ពី​ប្រយុទ្ធ​គ្នា​គឺ​គ្មាន​អ្វី​អស្ចារ្យជាង​នេះ​ទេ តែ​ទីបំផុត​គេ​បាន​ស្រឡាញ់​ស្រីម្នាក់ ក្តី​ស្រឡាញ់​បាន​កែ​ប្រែ​ មេ​បិសាចនោះ ធ្វើ​គេ​ឲ្យគេ​ចេះ​ឈឺចាប់ ទើប​គេ​យល់​ថា​ នៅ​មាន​រឿង​មួយ​ទៀត​ដែល​មិន​ចេះ​ចប់ គឺ​ស្នេហា។ អានបន្ត »

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 53,827 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

ការបន្ទាន់សម័យ Twitter

Top Clicks

  • មិន​មាន