Aznin's ប្លុក

អំពីខ្ញុំ

aznin ឬ silvanin គឺមនុស្សដូច​គេ​​ ដូចឯងចឹង, ដែលចូលចិត្ត និងស្រឡាញ់ ខាង Web Programming ក្រៅពីនេះចូលចិត្តដើរ​កំសាន្ត​​ ទៅទីណាដែលមានទេសភាព​ធម្មជាតិ, សង់ទីម៉ង់ និងរ៉មែន​ទិក, ពេលទំនេរលេង Internet និង Game Online , ហើយចូលចិត្តលេង​សើចច្រើន ឡប់ៗ កុំប្រកាន់ខ្ញុំណា….​ ចូល​ចិត្ត​រាប់មិត្តគ្រប់ប្រភេទ, គ្រប់តំបន់ ។

44 ចំលើយ to "អំពីខ្ញុំ"

កូនដំរីក៏ចូលចិត្តខាង web programming ដែរ ប៉ុន្តែអត់ ឡប់ៗ ដូច នីនទេ ។ ហាស ហា តែកូនដំរី ខ្ជិល រៀនអត់ពូកែទេ

សួស្តី! ចំណង់ចំណូលយើងប្រហាក់ប្រហែលគ្នា 😆

អួ! ពិតជាសប្បាយចិត្តណាស់ ដែលមានមិត្តភ័ក្តិដែលមានចំណង់​ចំណូល​ចិត្ត​ដូចគ្នា! ហើយរៀននៅណាដែរ:D ?

ចូលទៅប្លុកខ្ញុំម្តងទៀត ហើយចូលទៅកាន់ទំព័រអំពីខ្ញុំ នោះប្រាកដជាដឹងច្បាស់ 🙂

aznin អាន​ថា​ម៉េច ឬក៏ អាស្និន? មិន​សូវ​ចេះ ប្រកប​ទេ ឬ​ក៏​អេស៊ីតនិន?

គេអានថា អាស្នីនណា !!​ 😀 សូមទោសដែលធ្វើឲពិបាកអាន

ចឹង​ខ្ញុំ​ហៅ អាស្នីន ហើយ!

ហៅថា នីន​ ទៅបានហើយណា មិនបាច់អាស្នីនទេ 😀

សសដ=ស៊ី​សណ្ដែក​ដី?

យ៉ាប់ម៉ងរដ្ឋ!!! គេគ្រាន់តែ​តេស្តិ៍ ខំមិនសោះហ្នឹង 😀 ទៅជាស៊ីសណ្តែកដីអីណា????

ya!!!! ប៉ះអ្នក programmer ដូចគ្នាហើយអីតា! សួស្តី!!!!

សង់ទីម៉ង់ សង់ទីម៉ែត្រ និងរ៉មែន​ទិក រ៉ូមែនទាក់ !!!! =))

រឿងខាង Web program ខ្ញុំក៏ចូលចិត្តដែរ តែមិនដឹងយ៉ាងមិញរៀនមិនចេះ។ ប្រហែលជាមិន​បានប្រើអំបិលអ៊ីយូតហើយមកទៅ។

រៀនមិនចេះ មកពីមិនសូវចង់រៀន, គ្រាន់តែចូលចិត្ត តែមិនចង់ ចឹងម៉េចនឹងចេះ! ញ៉ុមទាយថា បើបង សេវែន ចូលរៀនវ៉េបប្រូក្រាមមីង! ១អាទិត្យច្បាស់ជាចូលរៀនតា ពីរង៉ៃរ៉េ មែនទេ?
ញ៉ុមក៏ជាអ្នកចូលចិត្តវ៉េបប្រូក្រាមមីង១នាក់ដែរ តែដូចនិយាយចឹង អត់សូវព្យាយាមរៀន ចឹងហើយអត់ចេះសោះអាផ្នែកហ្នឹង!

Web programming មិន​ជា​ពិបាក​អី​ប៉ុន្មាន​ទេ! បើ​យើង​ពី​ Basic វា​ច្បាស់ សំខាន់​គឺ​ការ​យល់​ បើ​យល់​ហើយ អាច​ធ្វើ​ការ​ស្រាវ​ជ្រាវដោយ​ខ្លួន​ឯង​ទៅ ខ្លាំង​ហើយ!

សួ​ស្តី…
ចូល​ចិត្ត​ Web programming ដូច​ខ្ញុំ​ដែរ

សួរស្តី ថ្ងៃនេះមិនមែនមកលេងធម្មតានោះទេ គឺមកសួររឿងមួយដែលទាក់ទងនឹង Joomla. កាលពីព្រឹកមិញ ទំនេរក៏រៀនដំឡើង Joomla​ ពេលដំឡើងរួម ក៏ឃើញគេហទំព័ររសប់គេ​មានពីរភាសា ។ មិនដឹងដំឡើងពីរភាសាយ៉ាងមិញទើប Post​ នៅលើផ្ទះរបស់ខ្ញុំ តែគ្មានអ្នក​ណាជួយឆ្លើយ ក៏សួរនីនតែម្តងទៅ។
បើដឹងជួយប្រាប់ផង!!!!

បន្ទាប់​ពី​ Install Joomla រួច​ត្រូវ Install Component មួយឈ្មោះ​ថា​ Joom!fish សម្រាប់តំឡើង ពីរ ឬបី​ ភាសាក៏បាន ទាញ​យក​ទីនេះ http://www.joomfish.net/en/downloads

ដូចនីនឆ្លើយចឹង, តែ Joom!fish គ្រាន់ទេជា extensions សំរាប់ផ្តល់សមត្ថភាព Multi-lingual អោយទៅ Joomla ។ វាល្អប្រសិនបើ សាវែន ចង់ប្រើ ខ្មែរ និងអង់គ្លេស , ប្រសិនបើប្រើភាសា ផ្សេងទៀត គួរប្រើ extensions ផ្សេងទៀតដែលមានសមត្ថភាព auto translates ប្រសើរជាង ព្រោះមិនចាំបាច់អង្គុយបកប្រែខ្លួនឯងរ៉េ!
អាចស្វែងរកដោយខ្លួនឯងនៅទីនេះ

ញ៉ុមរកតែមនុស្សចឹង ចូលចិត្តរាប់អានមិត្តគ្រប់ប្រភេទ!!! ដូចគ្នា!!!

និយាយអញ្ចឹង! សូមរាប់អានជាមិត្តផង!!!

បាទ! រីក​រាយ​ដែល​បាន​ធ្វើ​ជា​មិត្ត​ផ្កាយ​ដុះ​កន្ទុយ​ណា! ខ្ញុំ​សប្បាយចិត្ត​ណាស់

សួស្ដី និង​ជម្រាប​សួរ​ពី ទី​ក្រុង​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា។

ញ៉ុមសុំ​ស្គាល់​បង​ផង​បានទេ? ញ៉ុម​ចូល​រៀន​ខាង HTML ហើយ។ ចង់​ស្គាល់​បង​ក្រែង​ល៎ ង៉ៃ​ក្រោយ​សួរ​ពី​រឿងនោះ រឿងនេះ នឹង​ណា៎។ 😀

នីន មានអ្នកចូលលេងច្រើនមែន។ សុំស្គាល់មួយផង ក្រែងលោថ្ងៃណាមួយដាច់លុយបានទៅបាយផ្ទះនីនម្តង!!!

សួស្តី​វ៉ាន់​ឌីយ៉ា! រីក​រាយ​ដែល​បាន​ស្គាល់​ មកផ្ទះ​នីន​លេង​ប៉ាវ​ស៊ីង​ស៊ំ

hello, your blog look so nice..
i like n think it can share many good news for khmer people..
anyway, i would like to make link exchange with u. pls send your reply to my email
smartcomsci@gmail.com and my blog http://www.angkor7wonder.blogspot.com

សូមជួយផ្សព្វផ្សាយឱ្យដើម្បីសាសនារបស់យើងណា!
http://www.pochentongpagoda.wordpress.com

សុំរាប់អានផងបានអត់?

សួស្តី! រៀនខាង Programming ផង ខ្ញុំកម្រឃើញមនុស្សស្រីចាប់យកអាជីបជា Programmer ណាស់ តែបើមានគឺខ្លាំតែម្តង ។

សួស្តី! ម្ចាស់ប្លុកស្អាតដល់ហើយ

មិនមែន​រូបខ្ញុំ​ទេ​ រូប​ប្អូនខ្ញុំ​តើ!

សួស្តី សុំរាប់អានដែរមោ 🙂 🙂 🙂

សុំសួរតិច បងប្អូនណាចេះប្រើ Joomla ជួយប្រាប់ផង!
ស្អីគេ Joomla ហ្នឹង?
គេដំឡើងយ៉ាងម៉េច?
គេប្រើយ៉ាងម៉េច?

សួរស្តី! ញ៉ុមចូលចិត្តមនុស្សមិនប្រកាន់ច្រើនចឹង! ធ្លាប់មកលេងច្រើនដងដែរ! ហើ្យធ្លាប់ទាញយកចំរៀងដែរ! តែមិនដែលបានមកសួរសុខទុក្ខសោះ! សុខសប្បាយអត់?

Yes the same idea. If you like web programming ajeng! Why not try to build a group of Khmer IT ta-morng tov… I will join first! 🙂

Good luck for your wish.
You can find me by http://www.facebook.com/khmerblog

Thanks,
Dina.

សួស្តីមិត្តម្ចាស់ប្លក់! ជួបគ្នាលើកដំបូង សូមជំរាបសួរ! បានចូលលេងប្លក់នេះ មានអារម្មណ៏រីករាយសប្បាយចិត្តណាស់។​ សូមរាប់អានខ្ញុំផងណា!

អឺ!​ ខ្ញុំអត់ដឹងវេបប្រូក្រាមីងហ្នឹងអីគេលីង???? សូមបងប្អូនជួយប្រាប់មនុស្សល្ងង់នេះផង។

បញ្ចេញមតិ

គ្រាន់តែអានបានលុយ

ជួយសង្រ្គោះ MySQL

អ្នកណាកំពុងតែមើល

ចំនួនអ្នកចូលរួមទស្សនា

  • 55,479 នាក់

Khmer Unicode

Khmer Unicode is using on this page Please download!!

Top Clicks

  • មិន​មាន